ក្រសួងបុរាណវត្ថុនៃប្រទេសអេហ្ស៊ីប បានរកឃើញទីតាំងបុរាណផលិតគ្រឿងស្មូនបុរាណ និងសន្និដ្ឋានថាមានអាយុជាង៤.០០០ឆ្នាំ ស្ថិតនៅភាគខាងត្បូងក្រុងអាស្វាន(Aswan) ។
គ្រឿងស្មូនបុរាណដែលប្រទះឃើញនេះភាគច្រើនច្នៃពីថ្មមានលក្ខណៈជារន្ធក្រឡូម ខណៈពេលអ្នកបុរាណវិទ្យាអេហ្ស៊ីបបង្ហើបឲ្យដឹងកាលពីពេលថ្មីៗកន្លងមកថា វាជាវត្ថុដ៏កម្រ និងមានសារសំខាន់ ។ អាចឆ្លុះបញ្ចាំងឲ្យឃើញពីការអភិវឌ្ឍលើការផលិត គ្រឿងស្មូន និងជីវភាពប្រចាំថ្ងៃរបស់ជនជាតិអេហ្ស៊ីបបុរាណនៅក្នុងប្រវត្តិសាស្ត្រ ។
មានន័យថារោងសិប្បកម្មនេះចំណាស់បំផុតនៅក្នុងអាណាចក្រអេហ្ស៊ីប បានកើតឡើងនៅក្នុងសម័យរាជវង្សទី៤ ដែលគ្រប់គ្រងអេហ្ស៊ីបរយៈពេលយូរតាំងពី២.៦១៣-២.៤៩៤ឆ្នាំមុនគ្រឹស្តសករាជ និងបានទទួលការកោតសរសើរថា ជាយុគសម័យមាស ព្រោះមានភាពរីកចំរើនខ្លាំងទាំងសំណង់ពីរ៉ាមីត និងការជួញដូរ ផ្សេងៗទៀត ។
អេហ្ស៊ីបបានខិតខំបង្កើតឧស្សាហកម្មទេសចរណ៍ជាបន្តបន្ទាប់ ក្រោយពីកើតមានហេតុការណ៍ចលាចលផ្នែកនយោបាយកាលពីជាង៧ឆ្នាំមុន ។ ការរកឃើញផ្នូរម៉ាំមី ឬទីតាំងបុរាណនីមួយៗ គឺជាក្ដីសង្ឃឹមលើវិស័យទេសចរណ៍របស់ប្រទេស ៕
ចែករំលែកព័តមាននេះ