ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូពន្លះម៉ូតូ…ម្ចាស់នឹង​ម្ចាស់​ពន្លះគ្នា​មួយប្រាវអស់​​១០០ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​ដឹក​កំ​ពិស​លីង​ដើរ​លក់​តាម​ហាង ដោយ​បើក​ម៉ូតូ​លឿន​ពេក​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​របស់​ជនជាតិ​បរទេស​បណ្តាល​ឱ្យដួលទាំង​សងខាង រួច​ក៏​បាន​វាយគ្នា​ បង្កការ​ភ្ញាក់​ផ្អើល​ពេញ​ស្តុ​ប​សាលា​ចតុមុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​ដឹក​កំ​ពិស​លីង​ដើរ​លក់​តាម​ហាង ដោយ​បើក​ម៉ូតូ​លឿន​ពេក​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​របស់​ជនជាតិ​បរទេស​បណ្តាល​ឱ្យដួលទាំង​សងខាង រួច​ក៏​បាន​វាយគ្នា​ បង្កការ​ភ្ញាក់​ផ្អើល​ពេញ​ស្តុ​ប​សាលា​ចតុមុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២១៤ ​នៅ​ចំណុច​ស្តុ​ប​សាលារៀន​ចតុមុខ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ប្តី​ជា​ជនជាតិ​បរទេស ចំណែក​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បន្ថយល្បឿន លុះដល់​ស្តុ​ប​បំបែក​ជា​បួន​ក៏​ស្រាប់តែ​មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៨៩៧៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិស​ដៅ​ស្រប​ទិស​គ្នា​ដើម្បី​ដឹក​ប្រពន្ធ​ទៅ​លក់​កំ​ពិស​លីង​តាម​ហាង​ផឹកស៊ី ។

ប្រភពដដែលបាន​បន្ត​ថា ប្តី​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកស្គូពីនោះ​សង្ស័យ​​ស្រវឹង​បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​របស់​ជនជាតិ​បរទេស​ចំ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​ទាំង​សងខាង និង​រង​របួសស្រាល ភ្លាម​ៗ​នោះ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី​បុក​គេ​ហើយ​បែរ​ជាយ​កជើង​ទៅ​ធាក់​ប្រពន្ធ​ជនជាតិ​បរទេស​នោះ​ទៀត ទើប​ជនជាតិ​បរទេស​នោះ​ខឹង​ក៏​វាយ​២​ទៅ​៣​ដៃ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្គូ​ពីរ​ងរ​បួស​បែក​ច្រមុះ រួច​បុរស​ដែល​ជា​ជនជាតិ​បរទេស​បាន​បើក​ម៉ូតូ​ចេញ​ទៅ​បាត់ ទុក​ឱ្យ​ប្រពន្ធ​ដែល​ជា​ជនជាតិ​ខ្មែរ​ឱ្យ​នៅ​ដោះស្រាយ​ជាមួយ​ភាគី​ខាងម៉ូតូ​ម៉ាក​ស្គូ​ពី ដោយ​ឈ្លោះប្រកែក​គ្នា​អស់​មួយ​ប្រាវ ក៏​ត្រូវ​បាន​សមត្ថកិច្ច​មក​ជួយ​សម្របសម្រួល​ឱ្យ​ចរចា​គ្នា ។

ក្រោយ​ពេល​កើតហេតុ ខាង​ស្ត្រី​ខ្មែរ​ដែល​ត្រូវជា​ប្រពន្ធ​ជនជាតិ​បរទេស​នោះ​សុខចិត្ត​សងជំងឺចិត្ត​ចំនួន​១០០​ដុល្លារ​ទៅ​ឱ្យ​ភាគី​ខាង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ