ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយសុខៗស្រាប់តែ​កង់រថយន្ត​រមៀលមក​បុកស្លា.ប់​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​មួយ​គ្រឿង​កំពុង​បើកបរ​ស្រាប់តែ​ដាច់​កង់​ចេញពី​តួរថយន្ត ហើយ​កង់​រថយន្ត​នោះ​បាន​រមៀល​ទៅ​បុក​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​រោង​ជាង​ជួសជុល​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១៨៩-១៩០​ក្នុងភូមិ​ស្អំ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​មួយ​គ្រឿង​កំពុង​បើកបរ​ស្រាប់តែ​ដាច់​កង់​ចេញពី​តួរថយន្ត ហើយ​កង់​រថយន្ត​នោះ​បាន​រមៀល​ទៅ​បុក​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​រោង​ជាង​ជួសជុល​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១៨៩-១៩០​ក្នុងភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថន ប៊ុ​ន​ធឿ​ន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​ចរាចរ​ស្រុក​ពញាក្រែក​ប្រាប់​ឲ្យ​ដឹង​ថា ពេល​មុន​កើតហេតុ រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២B-២៣៣៥ បាន​បើកបរ​ក្នុង​ទិស​ដៅ​ចេញពី​ស្រុក​ពញាក្រែក​គោលដៅ​ទៅ​ស្រុក​មេមត់ ស្រប​ពេល​ដែល​រថយន្ត​នេះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ចៃដន្យ​រថយន្ត​បាន​ដាច់​កង់​ចេញពី​តួរថយន្ត ហើយ​កង់​រថយន្ត​នោះ​បាន​រមៀល​មក​បុក​ចំ​ស្ត្រី​រង​គ្រោះ​ខាងលើ​ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​រោង​ជាង​ជួសជុល​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

នគរបាល​ចរាចរ​ណ៍​ដដែល​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​កង់​រថយន្ត​ខាងលើ​រមៀល​មក​បុក​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ហើយ​នោះ កង់​រថយន្ត​នេះ​បាន​បោល​ទៅ​បុក​បុរស​ម្នាក់​ទៀត​ឈ្មោះ សេង ម៉ា​ប់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជី​តុ​ក ឃុំ​ក្រែក ស្រុក​ពញាក្រែក ដែល​ជា​អ្នក​មក​រង់ចាំ​ជួសជុល​ម៉ូតូ ក៏​បាន​រង​របួស​ផង​ដែរ ។

ក្នុង​ហេតុ​ការ​ណ៍​ខាងលើ​​នេះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង និង​បាក់​បង្គោល​សំយាបផ្ទះ ចំណែក​រថយន្ត​បង្ក​បើក​ទៅ​មុខ​បាន​បន្តិច​រួច​ក៏​ឈប់ ហើយ​អ្នកបើកបរ​រថយន្ត​នោះ​ក៏​ប្រញាប់​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ចរាចរ​ណ៍​ស្រុក​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​វត្ថុ​តាង ។ រីឯ​រថយន្ត​បង្ក​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ