ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​ចង់បាន​កិត្តិយស​គេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង

5 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​កំពុង​ស្វែងរក​កិត្តិយស បុណ្យស័ក្តិ ទ្រព្យធន​ដោយ​អ្នកខ្លះ​ចង់បាន​ល្បីឈ្មោះ​ក៏​ចុះ​ផ្សាយ​ពី​សកម្មភាព ឬ​រូបភាព​របស់​ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​ហូរហែ ។ អ្នកខ្លះ​ចង់បាន​យស​ក៏​រៀបចំ ពិធីជប់លៀង​ណាមួយ​ដើម្បី​យកចិត្ត​អ្នកធំ ព្រោះ​ប្រាថ្នា​ចង់បាន​នូវ​កិត្តិយស បុណ្យស័ក្តិ​ផ្ទាល់ខ្លួន​។ ឯ​អ្នកខ្លះ​ទៀត​រៀបចំ​ធ្វើ​ពិធី​អ្វីមួយ​យ៉ាង​ឱឡារិក…

បច្ចុប្បន្ន​នេះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​កំពុង​ស្វែងរក​កិត្តិយស បុណ្យស័ក្តិ ទ្រព្យធន​ដោយ​អ្នកខ្លះ​ចង់បាន​ល្បីឈ្មោះ​ក៏​ចុះ​ផ្សាយ​ពី​សកម្មភាព ឬ​រូបភាព​របស់​ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​ហូរហែ ។

អ្នកខ្លះ​ចង់បាន​យស​ក៏​រៀបចំ ពិធីជប់លៀង​ណាមួយ​ដើម្បី​យកចិត្ត​អ្នកធំ ព្រោះ​ប្រាថ្នា​ចង់បាន​នូវ​កិត្តិយស បុណ្យស័ក្តិ​ផ្ទាល់ខ្លួន​។ ឯ​អ្នកខ្លះ​ទៀត​រៀបចំ​ធ្វើ​ពិធី​អ្វីមួយ​យ៉ាង​ឱឡារិក មាន​ពិធីរាប់បាត្រ​ជាដើម ប៉ុន្តែ​គេ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ជន​ក្រខ្សត់​ដែល​កំពុង​ស្រេកឃ្លាន​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ទាល់តែ​សោះ ដែល​អាច​ចាត់​ថា វា​ជា​កំហុស​មួយ​ធំធេង​ណាស់ នេះ​គឺជា​ចំណុចខ្សោយ​របស់​មនុស្ស​។

ចំណែក​មនុស្ស​ខ្លះ​ទៀត​ចូល​ចិត្ត​និយាយ​អួតអាង ដើម្បី​បាន​នូវ​កិត្តិយស ឬ​គុណសម្បត្តិ ប៉ុន្តែ​កិត្តិយស ឬ​គុណសម្បត្តិ​ទាំងនោះ​មិនមែន​បាន​មក​ដោយ​ការ​អួតអាង​នោះ​ទេ វា​នឹង​កើតឡើង​សម​ទៅ​នឹង​សមត្ថភាព និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ម្នាក់​ៗ ។

ពេល​ដែល​មាន​ពន្លឺ​ចាំង​មក មនុស្ស​យើង​តែង​មាន​ស្រមោល​លេចឡើង​ជាមួយ​ដែរ បើ​យើង​ខំប្រឹង​ដេញចាប់​ស្រមោល​នោះ ពិតជា​ចាប់​មិន​បាន​ឡើយ តែបើ​យើង​មិន​តាម​ចាប់​ទេ ស្រមោល​នោះ​ក៏​មិន​បាន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ពី​យើង​ដែរ គឺ​តែងតែ​នៅ​ជាប់​តាម​យើង​ជា​និច្ច​។

ត្រង់​សេចក្តី​នេះ​សបញ្ជាក់​ថា ការ​មានយស អត់​យស អ្នកមាន​ទ្រព្យ អ្នក​អត់​ទ្រព្យ​រមែង​កើត​មាន​ដល់​មនុស្ស​នៅ​ក្នុង​សង្គម មិន​អាច​អត់​ម្ខាង មាន​ម្ខាង​បាន​ទេ ព្រោះហេតុនោះ​បានជា​លោក​ឱ្យ​មាន​សេចក្តី​សន្តោស​ធ្ងន់ ។