ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​២​ថ្ងៃ​សោះ ក៏​ឃើញ​ភ្លាម​ចាប់​ភ្លាត​! (មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ជិះ​ទៅ​ដោះ​ត្រី​មង នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង លុះ​ក្រោយ​ពេល​លួច​បាន​សម្រេច​ក៏​បាន​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ តែត្រឹម​តម្លៃ​៥០​ដុល្លារ​ប៉ុណ្ណោះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី ថ្ងៃ​ទី​0៤…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ជិះ​ទៅ​ដោះ​ត្រី​មង នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង លុះ​ក្រោយ​ពេល​លួច​បាន​សម្រេច​ក៏​បាន​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ តែត្រឹម​តម្លៃ​៥០​ដុល្លារ​ប៉ុណ្ណោះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី ថ្ងៃ​ទី​0៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ទឹក​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បន្ទាប់​មក​បាន​ចែក​គ្នា​ម្នាក់​១០​ម៉ឺន​រៀល​ដើរ​ស៊ីចាយ ហើយ​ជនសង្ស័យ​រូប​នោះ​មិន​ស្គាល់​ម្ចាស់​ម៉ូតូ និង​ផ្ទះ​របស់​គាត់​ឡើយ ។ លុះ​២​ថ្ងៃ​ក្រោយមក​ជន​នេះ​បាន​ទៅ​អង្គុយ​លេង​ផ្សារ​ថ្នល់ទទឹង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ឡាំង រិ​ទ្ធ អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​នោះ​ឈ្មោះ ច​យ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មិន​ស្គាល់​អាសយដ្ឋាន​ឡើយ ។ ជន​ទាំង​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN -1977 និង​ទូរស័ព្ទ​ម៉ាក​ណូ​គា​ចុច​ពិល​ចំនួន​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ឡេ​ង បូ​រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ដោះ​ត្រី​មង នៅ​ក្នុង​ប្រឡាយ​ទឹក​ខាងលើ ដោយពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​លើ​មាត់​ប្រឡាយ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤១ ។ លុះ​ពេល​កំពុង​ដោះ​ត្រី​ពី​មង ទើបតែ​បាន​មួយ​ប៉ុណ្ណោះ​ងាក​ទៅ​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ​ទើប​ស្ទុះ​រត់ឡើង​គោក ដើម្បី​យក​ខោ​ស្លៀក​ទៅ​រក​ម៉ូតូ​ស្រាប់តែ​បាត់​សោ​ម៉ូតូ និង​ទូរស័ព្ទ​ទៀត ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បុរស​រង​គ្រោះ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំងអស់​សង្ឃឹម និង​បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង ។

ពេល​នោះ​មាន​បុរស​ម្នាក់​ដែល​ជា​ប្អូនថ្លៃ​ឈ្មោះ សន ភក្តី បាន​ប្រាប់​ថា ខ្លួន​បានឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡាំង រិ​ទ្ធ ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​យ៉ាង​លឿន​កាត់មុខ​ផ្ទះ​មុន​នេះ​បន្តិច ។ បន្ទាប់​ពី​បានដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ ក៏​ដើរ​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​មិន​បានឃើញ​ឡើយ លុះ​២​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ ស្រាប់តែ​ឃើញ​ជន​ស​ង្ស័​ឈ្មោះ ឡាំង រិ​ទ្ធ នោះ​ទៅ​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​របស់​គាត់ (​ជន​រង​គ្រោះ​) ទើប​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពេល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ច​យ បាន​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បានឃើញ​ម៉ូតូ​១​គ្រឿង​ចត​ទុក​នៅ​មាត់​ប្រឡាយ ។ ខណៈនោះ​ដោយ​ឃើញ​ឱកាសល្អ​ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​កូនសោ​ចាក់​បញ្ឆេះ​ព្រមទាំង​យក​ទូរស័ព្ទ​១​គ្រឿង​ផង រួច​ជិះ​ចេញ​គេចខ្លួន ។ បន្ទាប់​មក​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​បាន​លុយ​ចំនួន​៥០​ដុល្លារ រួច​បាន​ចែក​គ្នា​ជាមួយ​គូកន​ក្នុង​ម្នាក់​២៥​ដុល្លារ (១០​ម៉ឺន​រៀល​) ហើយ​ខ្លួន​មិន​ស្គាល់​ម្ចាស់​ម៉ូតូ​ជា​នរណា និង​មាន​ទីលំនៅ​នៅឯណា​នោះ​ទេ ទើប​ទៅ​អង្គុយ​លេង​ចំ​មុខ​ផ្ទះ​ជន​រង​គ្រោះ ហើយ​ក៏​ត្រូវ​ជាប់អន្ទាក់​បែប​នេះ​តែ​ម្ដង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ