ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការយ៉ាងជោគជ័យ​លើផលិតផលក្លែងក្លាយ​ទាំងនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​ក្លែងក្លាយ​ចំនួន​៨៨​តោន ដែល​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង ក្លាយ​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ត្រូវ​បាន​បង្ហាញ​ក្នុង​សន្និសីទសារព័ត៌​មាន នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួង មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៦ សីហា…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ក្លែងក្លាយ​ចំនួន​៨៨​តោន ដែល​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង ក្លាយ​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ត្រូវ​បាន​បង្ហាញ​ក្នុង​សន្និសីទសារព័ត៌​មាន នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួង មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៦ សីហា ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណ​:​ក​ម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានឱ្យដឹង​ថា នា​ពេល​កន្លង​មក​គណ​:​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ចំនួន​៤​ករណី និង​រឹបអូស​វត្ថុ​តាង​សរុប​ចំនួន​៨៨​តោន​ក្នុង​នោះ​មាន ៖

១-​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ
២-​ករណី​បើក​ទីតាំង​ផលិត​សាច់​ប៉ា​តេ​មិន​អនុលោម​តាម​ច្បាប់
៣-​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ​មិន​អនុលោម​តាម​ច្បាប់
៤-​ករណី​នាំ​ចូលផលិត វេច​ខ្ចប់​ខុសច្បាប់​ ផលិតផល​ម៉ាក​Saint Amand ទឹកបរិសុទ្ធ​ម៉ាក Evian ស្រា​បៀរ​ម៉ាក Corona និង​ផលិតផល​មួយ​ចំនួន​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ថ្លែង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ចំនួន​៤​ករណី​នា​ពេល​កន្លង​មក​ក្នុង​នោះ ៖

ករណី​ទី​១-​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​បង្ក្រាប​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដកហូត​បាន​វត្ថុ​តាង​ចំនួន​១០​មុខស្មើ​នឹង​៧​តោន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។ ករណី​ទី​២-​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​ករណី​បើក​ទីតាំង​ផលិត​ប៉ា​តេ​មិន​អនុលោម​តាម​ច្បាប់ ស្ថិត​នៅ​ផ្លូវលំ​(២០០៤)​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​វត្ថុ​តាង​ចំនួន​១៤​មុខ ស្មើនឹង​៥​តោន ។
ករណី​ទី​៣-​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨​បាន​ចុះ​បង្ក្រាប​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ​មិន​អនុលោម​តាម​ច្បាប់ ស្ថិត​នៅផ្ទះ​លេខ​២E០ ផ្លូវ​លេខ​២២៦ ភូមិ​១៣ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ដកហូត​បាន​វត្ថុ​តាង​ចំនួន​១៣​មុខ ស្មើនឹង​១៨​តោន ។
ករណី​ទី​៤-​នៅ​ថ្ងៃ​ទី​២០-២១ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ង្ក្រា​ប​ករណី​នាំ​ចូល ផលិត និង​វេច​ខ្ចប់​ក្លែងក្លាយ​និង​ខុសច្បាប់ នូវ​ផលិតផល​ទឹកបរិសុទ្ធ​ម៉ាក Saint Amand ទឹកបរិសុទ្ធ​ម៉ាក​Evian ស្រា​បៀរ​ម៉ាក Corona និង​ផលិតផល​មួយ​ចំនួន​ទៀត នៅផ្ទះ​លេខ​១៣B ផ្លូវលំ ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដកហូត​បាន​វត្ថុ​តាង​ចំនួន​១៣​មុខ ស្មើនឹង​៥៨​តោន ។

គួរ​រំលឹក​​ថា ផលិតផល​ក្លែងក្លាយ​និង​សារធាតុ​គីមី​ជាង​១០០​តោន ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​កម្ទេច​ចោលនៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ។

គណៈកម្មាធិការ​នេះ​បានឱ្យ​ដឹង​ដែរ​ថា ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុង​ឆ្នាំ​២០១៧ កន្លងមក​បាន​១៩​ករណី រឹបអូស​វត្ថុ​តាង​សរុប​ចំនួន​៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា បទល្មើស​ដែល​បង្ក្រាប​បាន​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​និង​ខុសច្បាប់ ការ​នាំ​ចូល ស្តុក​ទុក និង​ចែកចាយ​សារ​ធាតុ​គីមី​ខុសច្បាប់ ការ​កែ​ច្នៃ និង​ចែកចាយ​ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ការ​ផលិត​និង​កែ​ច្នៃ​គ្រឿង​ទេស​គ្មាន​ស្តង់ដារ និង​គ្មាន​អនាម័យ ។

តាម​រយៈ​ការ​អនុវត្ត​ប្រកាស​រួម និង​ផែនការអនុវត្ត​រួម​រវាង​ក្រសួងមហាផ្ទៃ​និង​ក្រសួង​សុខាភិ​បាល ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​សេវាកម្ម និង​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ផលិតផល​សុខា​ភិ​បាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព​និង​សុវត្ថិភាព​សង្គម មក​ដល់​ពេល​នេះ​ពិនិត្យ​ឃើញ​ថា បាតុភាព​នៃ​ការបង្កើត​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ