ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​បែប​ណា​ទៅ បើ​ម្នាក់​ៗ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ចូល​ផែ​កៀរ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បុរស​ម្នាក់ ហើយ​រថយន្ត​បាន​បើក​រត់​ចូល​ផែ​បាត់​ដោយ​មិន​ទទួលខុសត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផែស្ងួត​តិច​ស្រ៊ុ​ន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ចូល​ផែ​កៀរ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បុរស​ម្នាក់ ហើយ​រថយន្ត​បាន​បើក​រត់​ចូល​ផែ​បាត់​ដោយ​មិន​ទទួលខុសត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផែស្ងួត​តិច​ស្រ៊ុ​ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ​របស់​អា​មេ​រិ​ក​កាំ​ង ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុ​ន ។ ចំណែក​ម៉ូតូរ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​នៅ​មុខ​ផែស្ងួត​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយ​ម៉ូតូ ហើយ​បើក​មក​ដល់​ចំណុច​កើតហេតុ​នៅ​មុខ​ផែស្ងួត​ខាងលើ​រថយន្ត​កុងតឺន័រ​បាន​បើក​បត់​ស្ដាំ​ចូល​ក្នុង​ផែ បណ្ដាល​ឱ្យ​កៀរ​ម៉ូតូ និង​រង​របួស​បុរស​ម្នាក់​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​បត់​ចូល​ផែ​បាត់​ដោយ​មិន​បាន​ចេញ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​ឡើយ ខណៈ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ពេក​សន្លប់​ស្តូកស្តឹង និង​ឈាម​ហូរ​ដក់ និង​ផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ដោយ​ទុក​ម៉ូតូ​ចោល​នៅ​មុខ​ផែស្ងួត​ខាងលើ ។

ប្រភព​បាន​បន្ត​ទៀត​ថា ពេល​កើតហេតុ​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មិន​បាន​ទៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ទេ លុះ​ជិត​មួយ​ម៉ោង​ទើបបាន​មាន​សមត្ថកិច្ច​មក​ដល់ ហើយ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ឃើញ​ម៉ូតូ​នៅ​មុខ​ផែ​ខាងលើ ហើយ​រថយន្ត​បើក​ចូល​ផែ​បាត់​ហើយ​មិនដឹង​ដោះស្រាយ​មិច ក៏​បាន​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ ដើម្បី​ដោះស្រាយ បន្ទាប់​មក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាញ់ថ្នាំ ហើយ​យក​ម៉ូតូ​ទុក​ដោយ​មិនដឹង​ដោះស្រាយ​យ៉ាងណា ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​រិះគន់​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យ៉ាង​ខ្លាំង​ព្រោះ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មិន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ខាងលើ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ