ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​ បន្ទាប់​ពី​ផលិតកម្ម​ប្រេងធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ផលិតកម្ម​ប្រេង​ឆៅ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មើលឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខែកក្កដា ខណៈ​ការ​បូម​ប្រេង​ថ្ម​អា​មេ​រិ​ក​អន់​ថយ​ផង​ដែរ ។ ទីផ្សារ​ក៏​កំពុង​រង់ចាំ​មើល​ការ​ប្រកាស​ពី​អា​មេ​រិ​ក ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ី​រ៉​ង់ ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ដ៏​ធំ​មួយ ។…

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ផលិតកម្ម​ប្រេង​ឆៅ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មើលឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខែកក្កដា ខណៈ​ការ​បូម​ប្រេង​ថ្ម​អា​មេ​រិ​ក​អន់​ថយ​ផង​ដែរ ។

ទីផ្សារ​ក៏​កំពុង​រង់ចាំ​មើល​ការ​ប្រកាស​ពី​អា​មេ​រិ​ក ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ី​រ៉​ង់ ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ដ៏​ធំ​មួយ ។

តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​លក់​ចេញ​ក្នុង​តម្លៃ​៧៣,៤២​ដុល្លារ​ក្នុង​១​ធុង​កាលពី​ថ្ងៃ​ចន្ទ ឬ​កើនឡើង​០,៣% ។ រីឯ​តម្លៃ​ប្រេង West Texas Intermediate (WTI) របស់​អា​មេ​រិ​ក​វិញ គឺ​ស្មើនឹង​៦៨,៦៨​ដុល្លារ​ក្នុង​១​ធុង ឬ​កើនឡើង​០,៣% ។

កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​ថាមពល​របស់​អា​មេ​រិ​កបាន​កាត់​បន្ថយ​កន្លែង​បូម​ប្រេង​ជា​លើក​ទី​២ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​មកនេះ ។

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ថាមពល Baker Hughes បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ការ​កាត់​បន្ថយ​កន្លែង​បូម​ប្រេង​ចំនួន​២​កន្លែង បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​ធ្លាក់​មក​ស្មើ​៨៥៩​កន្លែង។

ក្រុមហ៊ុន​បូម​ប្រេង​ថ្ម​អា​មេ​រិ​ក​ជា​ច្រើន​មើលឃើញ​ប្រាក់​ចំណូល​អន់​ថយ ដោយសារ​កំណើន​​ការ​ចំណាយ និង​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ ។

ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បូម​ប្រេង​ប្រមាណ​១០,២៩​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែកក្កដា ដែល​ទាប​ជាង​ខែមិថុនា ប្រមាណ​២០​ម៉ឺន​ធុង​ឯណោះ ។  ការ​ធ្លាក់​ចុះ​នេះ​កើត​មាន​ឡើង បើ​ទោះបីជា​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​សន្យា​ថា នឹង​បង្កើន​ផលិតកម្ម​ក្តី ។

ទោះជា​យ៉ាងណា ប្រទេស​រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ផលិត​ប្រេង​ប្រមាណ​ពី​១០​លាន ទៅ​១១​លាន​ធុង​ក្នុង​១​ថ្ងៃ ដែល​ស្មើនឹង​១​ភាគ​៣​នៃ​តម្រូវការ​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ