ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​សង្គម​កិច្ច​ និង​អតីត​យុទ្ធ​ជន​ប្រគល់​ថវិកា​ដល់​គ្រួសារ​យោធិន

15 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ តាម​រយៈ​បទ​បញ្ជា​បន្ទាន់​របស់​សម្តេច​តេជោ​ ហ៊ុន សែន ដែល​យក​ចិត្ត​ទុក​ដាក់​លើ​គ្រួសារ​យោធិន​ពលី​មួយ​កំពុង​ជួប​ការ​លំបាក​នោះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា លោក​ចូ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិច្ច​ និង​អតីត​យុទ្ធ​ជន​បាន​នាំ​យក​ប្រាក់​ចំនួន​៦.៨៦៥.០០០​រៀល​ប្រគល់​ជូន​ស្ត្រី​ឈ្មោះ​ហ៊ុយ ខន អាយុ​៥៦​ឆ្នាំ ដែល​ត្រូវ​ជា​ភរិយា​អតីត​យុទ្ធ​ជន​ពិការ​ ហើយ​​ស្លាប់​កាល​ពី​ដើម​ខែ​មករា ដើម​ឆ្នាំ​២០១១ ឈ្មោះ​​គន សុខុម ។ ការ​ប្រគល់​ប្រាក់​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​មន្ត្រី​មន្ទីរ​សង្គម​កិច្ច​ និង​សាក្សី​ដឹង​ឮ​ជា​ច្រើន​រូប​ទៀត​។

លោកប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​​ឱ្យ​ដឹង​ថា ប្រាក់​ដែល​ប្រគល់​ឱ្យ​ស្ត្រី​ជា​ភរិយា​អតីត​យុទ្ធ​ជន​ពិការ​ និង​ទើប​ពលី​ថ្មីៗ​នេះ​មាន​ចំនួន​សរុប​៦.៨៦៥.០០០​រៀល​ ក្នុង​នោះ​មាន​ប្រាក់​គោល​នយោ​បាយ​ រំលឹក​ និង​បូជា​សព​ចំនួន​២.៨៦​៥.០០០​រៀល​ ប្រាក់​មរណៈ​សង្គ្រោះ​ ឬ​ហៅ​ថា​ប្រាក់​សមា​គម​​ចំនួន​៤​លាន​រៀល​។ ចំពោះ​ប្រាក់​មរណៈ​សង្គ្រោះ​នោះ លោក​បាន​ប្រគល់​មុន​ចំនួន​១​លាន​រៀល​រួច​ហើយ ដូច​នេះ​នៅ​សល់​តែ​៣​លាន​រៀល​ទេ។ ​ប្រាក់​សរុប​ដែល​ត្រូវ​ប្រគល់​ជូន​មាន​ចំនួន​​៥.៨៦៥.០០០​រៀល​។

ស្ត្រី​ឈ្មោះ​ហ៊ុយ ខន ក្រោយ​ពី​បាន​ទទួល​ប្រាក់​ទាំង​នេះ​មាន​សេចក្តី​រីក​រាយ​ក្រៃ​លែង​ និង​បាន​លើក​ដៃ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​សម្តេច​តេជោ​ហ៊ុន សែន ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួសារ​យុទ្ធ​ជន​ពិការ​ និង​ពលី​ពិសេស​គ្រួសារ​គាត់​ដែល​​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវ​ភាព​នេះ​។ គាត់​​បាន​លើក​ដៃ​បួង​សួង​ដល់​វត្ថុ​សក្តិ​សិទិ្ធ​ក្នុង​លោកឱ្យ​​ជួយ​បី​បាច់​ថែ​រក្សា​សម្តេច​ និង​លោក​ជំទាវ​ បុត្រា​ បុត្រី​ ចៅ​ប្រុស ចៅ​ស្រី​ ​ជួប​តែសេចក្តី​សុខ​ និង​ឈ្នះ​អស់​មា​រសត្រូវ​។​
ក្រោយ​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ មីនា ស្តី​ពី​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ដែល​កំពុង​ជួប​ការ​លំបាក​ពី​ជីវភាព ​ហើយ​សុំ​បើក​ប្រាក់​គោល​នយោ​បាយ​ ប្រាក់​សមា​គមនោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បទ​បញ្ជា​ភ្លាមៗ​ទើប​មាន​ការ​បើក​ប្រាក់​ទាំង​នេះ​ជូន​គាត់​៕