ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃមែន… គេចទាល់តែធ្លាក់ស្រះទើបចុះចាញ់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​តាម​ប្រមាញ់​រថយន្ត​ដឹក​សត្វព្រៃ​១​គ្រឿង ពី​ចំណុច​ព្រំដែន​រហូត​រថយន្ត​នោះ​បើក​ធ្លាក់​ទឹកស្រះ ទើប​ចាប់​បាន​ជនសង្ស័យ​២​នាក់ និង​សត្វព្រៃ​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្ត​បន្ទាយ​មានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​តាម​ប្រមាញ់​រថយន្ត​ដឹក​សត្វព្រៃ​១​គ្រឿង ពី​ចំណុច​ព្រំដែន​រហូត​រថយន្ត​នោះ​បើក​ធ្លាក់​ទឹកស្រះ ទើប​ចាប់​បាន​ជនសង្ស័យ​២​នាក់ និង​សត្វព្រៃ​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ​សីហា នៅ​តាម​បណ្តោយ​ជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ត្រី ស៊ី​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​២​នាក់​ ដែល​បាន​ចាប់ខ្លួន​គឺ​ម្នាក់​ឈ្មោះ ប៉ាន ភារៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​អ្នកបើកបរ​រថយន្ត​) និង​ម្នាក់​ទៀត​ឈ្មោះ​យ៉ា​ន​យេ​ង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​(​ជា​ព្រូ​រថយន្ត​) ។ ជន​ទាំង​២​នាក់ រស់នៅ​ភូមិ​ស្វាយ ឃុំ​សសរ​ស្ត​ម្ព ស្រុក​ពួក ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ឃាត់​រថយន្ត​និង​ចាប់ខ្លួន​ជនសង្ស័យ ព្រមទាំង​រឹបអូស​បាន​សត្វព្រៃ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​រថយន្ត​១​គ្រឿង ដែល​សង្ស័យ​ដឹក​សត្វព្រៃ​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ដេញ​តាម​តាំងពី​ព្រំដែន​រហូត​ដល់​ភូមិសាស្ត្រ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

ដំបូង​ជនសង្ស័យ​បាន​ចូល​ប្តូរ​ផ្លា​ក​លេខ​រថយន្ត ហើយ​បានឃើញ​សង្ស័យ​បើករថយន្ត​បត់​ចូល​ទៅ ទើប​រថ​យន្ត​សង្ស័យ​បាន​បើក​បុក​រថយន្ត​ស៊ឺ​រ៉ែ​ន​របស់​សមត្ថកិច្ច បណ្តាល​ឱ្យ​ខូច​ផ្នែក​ខាង​មុខ ហើយ​បើក​គេច​ទៅ​តាម​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ទៅ​ខេត្តសៀមរាប ទើប​មាន​ទំនាក់ទំនង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ជួយ​ស្ទាក់​ដោយ​បាន​ដាក់​រថយន្ត​២​គ្រឿង​លើ​ស្ពាន​បិទផ្លូវ​តែ​ម្តង ។

ក្នុង​ការ​បើក​គេច​នោះ រថយន្ត​ដឹក​សត្វព្រៃ​បាន​បើក​គេច​ពី​រថយន្ត​សមត្ថកិច្ច​ដែល​ដាក់​បិទផ្លូវ គេច​ចូល​ផ្លូវ​តូច​មួយ​នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៦ បើក​គេច​ចូល​ក្នុងភូមិ តែ​ដល់​ផ្លូវ​ទាល់​ក៏​បើក​ទំលាក់​ទឹកស្រះ ហើយ​បើកទ្វារ​រថយន្ត​រត់គេច តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​ទាំង​២​នាក់ ។ ឯ​រថយន្ត​ធ្លាក់​ចូល​ស្រះ​ទឹក​បែក​កញ្ចក់​មុខ​បណ្តាល​ឱ្យ​សត្វព្រៃ​ធ្លាយ​ការុង​ចូល​ស្រះ​មួយ​ចំនួន​និង​ស្រង់​បាន​មួយ​ចំនួន ។

ក្រោយ​ពី​ឃាត់​ដំណើរ​បាន​ហើយ ក៏​បាន​យក​រថយន្ត​ស្ទូច​២​គ្រឿង មក​ស្ទូច​រថយន្ត​ដឹក​សត្វព្រៃ​ពី​ក្នុង​ស្រះ​ដោយ​ប្រើ​រយៈពេល​ជិត​១​ម៉ោង ទើប​យក​បាន​មាន​សត្វព្រៃ​ច្រក​ការុង និង​ថង់​ស្បៃ​ខៀវ​មាន​សត្វព្រៃ​ចំនួន​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម​ក្នុង​នោះ​មាន​អណ្តើក​តូច​ចំនួន​១៧០​ក្បាល អណ្តើក​ធំ ឬ​អណ្តើក​សកល​ចំនួន​២៧​ក្បាល កន្ធាយ​១០​ក្បាល និង​សត្វ​អ​ន្ស​ង​១៧​ក្បាល​ងាប់​ទាំងអស់ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​រថយន្ត​១​គ្រឿង​ម៉ាក់​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២V-៩៩៤១ ដែល​ដឹក​សត្វព្រៃ​បាន​ហើយ​ក៏​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​រក​ឃើញ​មាន​ផ្លា​ក​លេខ​ក្នុង​រថយន្ត​៣​គូ គឺ​ផ្លា​ក​លេខ​ភ្នំពេញ​២Z-៩១៨៣ ផ្លា​ក​លេខ​ភ្នំពេញ​២M-​៧៥០២ និង​ផ្លា​ក​លេខ​វ៉ា​ស៊ី​ន​តោន​AAN-៧៣៩៨ ទុក​សម្រាប់​ដោះ​ដូរ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រថយន្ត​១​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សត្វព្រៃ​ដែល​ចាប់​បាន​ត្រូវ​បាន​រៀបចំ​ឯកសារ​ប្រគល់​ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ