ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​ទាន់​អស់ចិត្ត Pep Guardiola ចង់បាន​កីឡាករ​ខ្សែបម្រើ​ឆ្នើម​ម្នាក់​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិបមេឃខៀវ Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិបមេឃខៀវ Manchester City លោក Pep Guardiola បាន​បញ្ជាក់​ថា លោក​កំពុង​តែ​ព្យាយាម​រក​កីឡាករ​ខ្សែបម្រើ​ម្នាក់​ទៀត មុន​ពេល​ចប់​ការ​ទិញ​ដូរ​កីឡាករ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ខាង​មុខ​នេះ ។

ក្រោយ​ការ​ប្រកួត​ឈ្នះ Clelsea នៅ Wembley កាលពី​ថ្ងៃអាទិត្យ លោក Guardiola បាន​ប្រាប់​សារព័ត៌មាន​ថា លោក​ចង់រក​កីឡាករ​ម្នាក់​ទៀត​ដែល​មាន​ទេព​កោសល្យ​មក​កាន់​ក្រុម​របស់​លោក ។

លោក​បាន​និយាយ​ថា ៖«​ពួក​យើង​កំពុង​តែ​ព្យាយាម ។ ពួក​យើង​ចង់រក​ឲ្យ​បាន​កីឡាករ​ម្នាក់​ទៀត ព្រោះ​ពួក​យើង​មិន​មាន​កីឡាករ​ពីរ​នាក់​សម្រាប់​ជំនួស Fernandinho ឡើយ​» ។

អ្នកចាត់ការ​ក្លិប​មួយ​រូប​នេះបាន​លើក​ឡើង​ថា ខ្សែបម្រើ Douglas Luiz ដែល​ត្រូវ​បាន​យក​ទៅ​ខ្ចី​ជើង​នៅ Girona កាលពី​រដូវ​កាល​មុន អាច​ទៅ​ប្រកួត​នៅ​ក្រុម​លំដាប់​ទី​មួយ​បាន ប្រសិនបើ​គេ​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ចូល​លេង ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​គ្មាន​ព័ត៌មាន​ទាក់ទង​ពី​ការ​ចាកចេញ​របស់​អ្នកចាំទី Joe Hart ឡើយ ដែល​ល្បី​ថា​នឹង​ចាក់ចេញ​ទៅ​កាន់ Burnley ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ