ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ខ្សែបម្រើ​ឆ្នើម Arturo Vidal និយាយ​យ៉ាង​មិច​អត់​ពេល​ចូល Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​ឈី​លី Arturo Vidal មាន​សេចក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​មក​លេង​ក្នុង​ក្លិប​ជាមួយ​កីឡាករ​ឆ្នើម Lionel Messi ក្រោយ​ការ​ចាក​ចេញពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​ឈី​លី Arturo Vidal មាន​សេចក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​មក​លេង​ក្នុង​ក្លិប​ជាមួយ​កីឡាករ​ឆ្នើម Lionel Messi ក្រោយ​ការ​ចាក​ចេញពី​ក្លិប Bayern Munich ។

មាន់​ថ្មី​នៅ Barcelona ម្នាក់​នេះ​ត្រូវ​ឡើង​បង្ហាញខ្លួន​កាលពី​ថ្ងៃ​ចន្ទ នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ជា​លើក​ដំបូង ។ ការ​ចុះ​កុងត្រា​រវាង Barca និង Vidal ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​២៣​លាន​ដុល្លារ ខណៈ​ដែល Vidal ក៏​កំពុង​ត្រូវ​បាន Inter អ​ន្ទោ​ង​យក​ដែរ ។ រូបគេ​មក Barca ដើម្បី​ជំនួស​កន្លែង​របស់ Paulinho ដែល​បាន​ចាកចេញ​ទៅ​កាន់​ក្លិប​ចិន Guangzhou Evergrande ។

នៅ​ក្នុង​ការ​សម្តែង​អារម្មណ៍​ជា​លើក​ដំបូង​នៅ​ក្លិប​អ្នកមាន​បុណ្យ Vidal បាន​និយាយ​ថា ៖«​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ណាស់ ។ ខ្ញុំ​ចង់​ឲ្យ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ឲ្យ​លឿន​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​ៗ ដើម្បី​បាន​ពាក់​ឈុត​អាវ​ដ៏​ល្បីឈ្មោះ និង​អាច​ធ្វើ​ឲ្យ​សំខាន់​ជូន​ក្រុម​» ។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ៖«​វា​ជា​ក្តី​ប្រាថ្នា​មួយ ។ ខ្ញុំ​សង្ឃឹមថា នឹង​អាច​សម្រេច​គោលបំណង​របស់ខ្ញុំ ។ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ឈ្នះ​ពាន​ទាំងអស់​ដែល​មាន​ហើយ​ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​នៅ​លើ​តារាង ។ ខ្ញុំ​ពិតជា​រំភើប​ណាស់ ដែល​បាន​មក​លេង​ជាមួយនឹង Messi, Suarez, Sergio Busquets និង​កីឡាករ​ខ្លាំង​ដទៃ​ទៀត ។ ពួក​គេ​សុទ្ធតែ​ជា​កីឡាករ​អស្ចារ្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ