ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់សាស្ត្រាចារ្យ​៣ថ្ងៃ​…ស្រាប់តែភាយក្លិនចេញពីក្នុងផ្ទះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សាស្ត្រាចារ្យ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​ផ្ទះបាយ បណ្តាល​ឱ្យ​ស្លាប់​ជា​ច្រើន​ថ្ងៃ​រហូត​សព​មាន​សភាព​ហើម​ស្អុយរលួយ និង​ធុំក្លិន​យ៉ាង​ខ្លាំង​ចេញ​មក​ក្រៅ បង្ក​ការ​ភ្ញាក់ផ្អើល​នា​វេលា​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤០BT ផ្លូវ​បេតុង​៧៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សាស្ត្រាចារ្យ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​ផ្ទះបាយ បណ្តាល​ឱ្យ​ស្លាប់​ជា​ច្រើន​ថ្ងៃ​រហូត​សព​មាន​សភាព​ហើម​ស្អុយរលួយ និង​ធុំក្លិន​យ៉ាង​ខ្លាំង​ចេញ​មក​ក្រៅ បង្ក​ការ​ភ្ញាក់ផ្អើល​នា​វេលា​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤០BT ផ្លូវ​បេតុង​៧៩ ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាស សូ​រិ​ទ្ធី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ​ជា​សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ស្នាក់​នៅផ្ទះ​កើតហេតុខាងលើ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​សង្កេត​ឃើញ​បុរស​រង​គ្រោះ​ចេញចូល​ផ្ទះ​ខាងលើ​ជា​ប្រចាំ ប៉ុន្តែ​ប្រមាណ​៣​ថ្ងៃក្រោយ​មកនេះ ពុំ​ឃើញ​គាត់​ចេញ​មក​ក្រៅ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​មិនឃើញ​ជន​រង​គ្រោះ​ចេញពីផ្ទះ​ចំនួន​៣​ថ្ងៃ​រួច​មក ស្រាប់តែ​ធុំក្លិន​ស្អុយ​អា​សោចិ៍​ចេញពី​ក្នុងផ្ទះ​ខាងលើ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់​ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ​បាន​ទូរស័ព្ទ​ទៅ​សាច់ញាតិ​ដើម្បី​ឱ្យមក​មើល លុះ​ពេល​សាច់ញាតិ​ចូល​ទៅ​ដល់​ក្នុងផ្ទះ ត្រង់​ចំណុច​បន្ទប់​ផ្ទះបាយ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ដោយ​ប្រើ​ខ្សែភ្លើង​ចងទៅ​នឹង​ចំ​រឹងមាត់​បង្អួច ។ ដោយសារ​តែ​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ធ្វើ​ឱ្យ​សព​មាន​សភាព​ហើម​ស្អុយរលួយ និង​ជះក្លិន​ស្អុយ​អា​សោចិ៍​តែ​ម្តង ។

តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះស្នាក់​នៅផ្ទះ​កើត​ហេតុតែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​ប្រពន្ធ​និង​កូន​ជាប់​ប្រកប​របរ​រកស៊ី​នៅ​ឯ​ខណ្ឌ​ឫ​ស្សី​កែវ ដូច្នេះ​ហើយ​ត្រូវ​រស់នៅ​បែក​ផ្ទះ​គ្នា ប៉ុន្តែ​រៀង​រាល់​ចុង​ស​ប្តា​ហ៍ម្ត​ង​ៗ គឺ​បុរស​រង​គ្រោះ​តែងតែ​ទៅ​លេង​ផ្ទះ​ប្រពន្ធ និង​កូន​ជា​និច្ច ដោយសារ​ការ​នឹករលឹក​គ្នា លុះ​ស​ប្តា​ហ៍​ក្រោយ​នេះ បែរជា​មិនឃើញ​ជន​រង​គ្រោះ​ទៅ​លេង​ដូច​សព​ដង​សោះ រហូត​ដល់​អ្នក​ជិតខាង​ទូរស័ព្ទ​ឱ្យ​សាច់ញាតិ​មក​មើល​ផ្ទះ ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​តែ​ម្តង ។

ជុំវិញ​ករណី​បុរស​ខាងលើ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នេះ ពុំ​មាន​ប្រភព​ណាមួយ​អះអាង​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ឡើយ ខណៈ​ដែល​សាច់ញាតិ​ជន​រង​គ្រោះ​បាន​អះអាង​ថា បុរស​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ​ច្រើន ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​បុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក រួច​មក កម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ដើម្បី​រក​មូលហេតុ​នៃ​ការ​ស្លាប់ ។ ក្រោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពិនិត្យ​រួច នគរបាល​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ