ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ជឿ​មួយ​ណា បើ​ភាគី​ម្ខាង​ៗ​យក​តែ​ត្រូវ​រៀងខ្លួន​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ម្នាក់​ត្រូវ​យុវជន​៣​នាក់​ព្រួត​គ្នា​វាយ​ដោយ​ដៃ និង​ខ្សែ​ក្រ​វ៉ា​ត់ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ដោយ​ចោទប្រកាន់​ថា បុរស​នោះ​ឆក់​ទូរស័ព្ទ​ខ្លួន ចំណែក​បុរស​ជា​សន្តិសុខ​បាន​បដិសេធ​ថា មិន​បាន​ឆក់​ទេ គ្រាន់តែ​ជិះ​ម៉ូតូ​ជិត ហើយ​សម្លឹង​មើល​មុខ​យុវជន​ទាំងនោះ​តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ម្នាក់​ត្រូវ​យុវជន​៣​នាក់​ព្រួត​គ្នា​វាយ​ដោយ​ដៃ និង​ខ្សែ​ក្រ​វ៉ា​ត់ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ដោយ​ចោទប្រកាន់​ថា បុរស​នោះ​ឆក់​ទូរស័ព្ទ​ខ្លួន ចំណែក​បុរស​ជា​សន្តិសុខ​បាន​បដិសេធ​ថា មិន​បាន​ឆក់​ទេ គ្រាន់តែ​ជិះ​ម៉ូតូ​ជិត ហើយ​សម្លឹង​មើល​មុខ​យុវជន​ទាំងនោះ​តែ​ប៉ុណ្ណោះ ក៏​ត្រូវ​ក្រុម​យុវជន​ចោទ​ថា ឌឺ ហើយ​ជិះ​ម៉ូតូ​តាម​វាយ​រូប​គាត់ ។ ហេតុការណ៍​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកនេះ​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បុរស​ជា​សន្តិសុខ​ដែល​ត្រូវ​គេ​ចោទប្រកាន់​នោះ​មានឈ្មោះ ឈិ​ន ផា​ណា អាយុ​២៥​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ហាង​ភី​ហ្សា ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GR- 8698 ។ ចំណែក​ក្រុម​យុវជន​ខាងលើ​មាន​ទី​១- ឈ្មោះ ហេង ឡាយ អាយុ​១៧​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ជា​ម្ចាស់​ទូរស័ព្ទ​ម៉ាក I phone6 plus ពណ៌​ខ្មៅ និង​ជា​អ្នកបើកបរ​ម៉ូតូ ។ ទី​២- ឈ្មោះ ហម សុចិ​ត្រា អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​កាន់​ទូរស័ព្ទ​ឲ្យ​ហេង ឡាយ និង​ទី​៣ – ឈ្មោះ យឹ​ម មក​រា អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​កៀនស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក zoomer x ពណ៌​សលាយ​ទឹកក្រូច ។

ប្រភព​ពី​យុវជន​ទាំង​៣​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល គឺ​ពួក​គេ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​មួយ​មិន​ចាំ​លេខ​នៅ​ជិត​ផ្សារ​ដើម​ថ្កូវ​ដោយ​ឈ្មោះ ហម សុចិ​ត្រា អង្គុយ​នៅ​កណ្តាល​កាន់​ទូរស័ព្ទ​នៅ​នឹង​ដៃ ខណៈនោះ​ក៏​មាន​បុរស​ជា​សន្តិសុខ​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ជិត​ម៉ូតូ​ខ្លួន ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​យុវជន​ទាំងនោះ តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​ពួក​គេ​ខឹង​ជិះ​តាម​រហូត​មក​ដល់​ផ្លូវ​៣១០ មុខ​ស្ថានទូត​ប៉ា​គី​ស្ថាន​ក៏​តាម​ទាន់ ក៏​ព្រួត​គ្នា​វាយ ដោយ​ដៃ​និង​ខ្សែ​ក្រ​វ៉ា​ត់ បណ្តាល​ឲ្យ​បុរស​នោះ​បែកក្បាល និង​ចោទ​ថា ជា​ចោរឆក់​ទូរស័ព្ទ​ខ្លួន ។

ចំណែក​បុរស​ជា​សន្តិសុខ​ខាងលើ​បាន​បដិសេធ នឹង​ប្រកែក​ថា ខ្លួន​មិន​បាន​ឆក់​ទូរស័ព្ទ​ជន​រង​គ្រោះ​ទេ គឺ​គ្រាន់តែ​ជិះ​ម៉ូតូ​ជិត ហើយ​សម្លឹង​មើល​មុខតែ​ប៉ុណ្ណោះ​ក៏​ត្រូវ​យុវជន​ទាំង​៣​នាក់ ស្រែក​ឲ្យ​ថា ហ្អែ​ង​មើល​អី​! ភ្លាម​នោះ​គាត់​មិន​បាន​តប​ឡើយ ហើយ​ជិះ​ម៉ូតូ​ទៅ​មុខ​បន្ត​ក៏​ត្រូវ​យុវជន​ជិះ​តាម​វាយ​គាត់​ឃើញ​ដូច្នោះ​គាត់​ក៏​ជិះ​រត់​មក​ដល់​ផ្លូវ​៣១០​ក៏​ត្រូវ​ក្រុម​យុវជន​ព្រួត​គ្នា​វាយ​គាត់ បណ្តាល​ឲ្យ​បែកក្បាល​តែ​ម្តង ហើយ​ទូរស័ព្ទ​នោះ​បែក​នៅ​ពេល​កំពុង​តែ​ប្រតាយប្រតប់​គ្នា ។

ភ្លាម​ៗ​បន្ទាប់​ពី​ភ្ញាក់ផ្អើល​ក៏​មាន​វត្តមាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១​ចុះ​មក​អន្តរាគមន៍​នឹង​ឃាត់ខ្លួន​ភាគី​ទាំង​២​នោះ​ទៅ​ច​ចារ​គ្នា​នៅ​ប៉ុស្តិ៍ ហើយ​បញ្ជូន​បន្ត​ទៅ​ឲ្យ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដោះស្រាយ​បន្ត ចំណែក​ភាគី​ខាង​ណា​ខុស​ខាង​ណា​ត្រូវ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ព្រោះ​កំពុង​សួរនាំ​នឹង​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ