ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះខ្លះៗអ្នក​អាចធ្វើ​បាន​បំបាត់​ការ​បង្ក​រោគ​ដោយ​អៀន

5 ឆ្នាំ មុន

អៀន​គឺជា​ពពួក​ព្រូន​ក្នុង​ពោះវៀន​មួយ​ប្រភេទ​ដែល​ងាយ​នឹង​ឆ្លង ហើយ​ក៏​ច្រើន​តែ​កើត​ឡើង​លើ ក្មេង​ៗ​ដែរ ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ​ការ​បង្ក​រោគ​ដោយ​អៀន​នេះ ឬ​អាច​បង្ការ​កុំ​ឲ្យ​មានការ​រាលដាល​បាន​ដែរ​៖​ ១-​ចូរ​ងូតទឹក​នៅ​ពេល​ព្រឹក និង​លាង​សម្អាត​រន្ធ​គូទ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះថា​អៀន​អាច​ទម្លាប់​ពង​របស់​វា​ខណៈ​ពេល​ដែល​អ្នកជំងឺ​គេង ។…

អៀន​គឺជា​ពពួក​ព្រូន​ក្នុង​ពោះវៀន​មួយ​ប្រភេទ​ដែល​ងាយ​នឹង​ឆ្លង ហើយ​ក៏​ច្រើន​តែ​កើត​ឡើង​លើ ក្មេង​ៗ​ដែរ ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ​ការ​បង្ក​រោគ​ដោយ​អៀន​នេះ ឬ​អាច​បង្ការ​កុំ​ឲ្យ​មានការ​រាលដាល​បាន​ដែរ​៖​

១-​ចូរ​ងូតទឹក​នៅ​ពេល​ព្រឹក និង​លាង​សម្អាត​រន្ធ​គូទ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះថា​អៀន​អាច​ទម្លាប់​ពង​របស់​វា​ខណៈ​ពេល​ដែល​អ្នកជំងឺ​គេង ។

២-​ដើម្បី​លុប​បំបាត់​ពង​ព្រូន ចូរ​ផ្លាស់​ប្តូរ​កម្រាល​គេង និង​ប្តូរ​ខោ​ទ្រនាប់​ស្លៀក​ជា​រៀងរាល់ថ្ងៃ ។

៣-​ចូរ​បោក​សម្លៀក​បំពាក់ កន្សែង​ជូត​ខ្លួន និង​កម្រាលពូក​គេង​ក្នុង​ទឹក​ក្តៅ ។

៤-​មិន​ត្រូវ​អេស​នៅ​ជុំវិញ​គូទ​ឡើយ ។ ចូរ​កាត់​ក្រចកដៃ​កូន តូច​ៗ​របស់​អ្នក​ឲ្យ​ស្មើ​ល្អ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការ​ប្រមូលផ្តុំ​ពង​អៀន ។ ចូរ​ប្រាកដ​ថា កូន​អ្នក​មិន​បាន​បៀម​ក្រចក​ទេ ។

៥-​ចូរ​លាង​សម្អាត​ចាន​បង្គន់​រាល់ថ្ងៃ​ដើម្បី​លុប​បំបាត់​ពង​អៀន ។

៦-​ចូរ​លាង​សម្អាត​ដៃ​ជា​និច្ច​ក្រោយ​ចេញពី​បង្គន់ ផ្លាស់​ប្តូរ​ខោ​ទឹកនោម និង​មុន​ពេល​ញ៉ាំ​អាហារ​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ