ឆ្ងល់​អត់​…​មានរឿង​អី​មិច​បានជា Ilkay Gundogan ពាក់​របាំងមុខ​អ​ញ្ចឹ​ង


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Ilkay Gundogan ត្រូវ​បាន​គេ​ថត​ជាប់​ពេល​ពាក់​របាំងមុខ ខណៈ​កំពុង​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល ។ មូលហេតុ​ដែល​គេ​ពាក់​ដូចនេះ គឺ​ដោយសារ​ទើបតែ​ធ្វើការ​វះកាត់​ឆ្អឹងច្រមុះ​រួច ។

Daily Mail បាន​រាយការណ៍​ថា Gundogan ធ្វើការ​វះកាត់​វៀច​ឆ្អឹងច្រមុះ​ក្រោយ​ពេល​អា​ល្លឺ​ម៉​ង់​ធ្លាក់​ចេញពី World Cup ។ គេ​សង្ឃឹមថា ការ​វះកាត់​នេះ​នឹង​ជួយ​ឲ្យ Gundogan ដកដង្ហើម​បាន​ស្រួល​ជាង​មុន​សម្រាប់​ចូល​រដូវ​កាល​ថ្មី ។ របាំងមុខ​នេះ​ប្រើ​សម្រាប់​បាំង​ស្នាម​វះកាត់ និង ការពារ​ការ​ប៉ះទង្គិច​ខណៈ​ច្រមុះ​កំពុង​ត្រឡប់​មក​រក​ភាព​ប្រសើរ​វិញ ។

បើ​តាម​ការ​ប៉ាន់ស្មាន Gundogan នឹង​ត្រូវ​ពាក់​របាំងមុខ​បែប​នេះ រហូត​ដល់ Premier League បាន​២​ស​ប្តា​ហ៍ ទើប​អាច​ដោះ​ចេញ​វិញ​បាន ។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​លើ Instagram ដោយ​និយាយ​លេង​ថា រូបគេ​ពាក់​របាំងមុខ​អ៊ីចឹង​ទៅ​ដូច​តួ​ក្នុង​រឿង វីរបុរស​របាំងមុខ Zorro ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ