ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អះអាង​ថា កម្ពុជា​ទទួលយក​សំណើ​​​លើករណី​មេដឹកនាំ​អាវ​ក្រហម​ម្នាក់

13 ឆ្នាំ មុន

អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​ថៃ លោក​ប៉ានីថាន វឌ្ឍ​នាយ៉ាកន ​អះអាង​នៅថ្ងៃទី​២៩ តុលា ថា សម្តេច​​តេជោហ៊ុន សែន ​នាយករដ្ឋ​​​មន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួលយក​សំណើរបស់​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​របាយការណ៍​ដែលអះអាង​ថា មេដឹកនាំក្រុម​​អាវ​ក្រហម​មួយរូប ដែល​ត្រូវ​បានចេញ​ដីកា​ចាប់ខ្លួន​ពីបទ​ភេរវកម្ម​កំពុង​លាក់ខ្លួន​នៅលើ​ទឹកដី ​កម្ពុជា ។ លោក​​ប៉ានី​ថាន ​អះ​អាង​ដូច្នេះ​ក្រោយពី​នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា និង​​សម​ភាគី​កម្ពុជា សម្តេច​​ហ៊ុន សែន បានជួប​ពិភាក្សា​​គ្នា​រយៈ​ពេល​១៥នាទី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ ទី​១៧ ដែលរៀបចំឡើង​​ក្នុង​​​ទីក្រុងហា​ណូយ ប្រទេស​វៀត​ណាម កាល​ពីល្ងាច​ថ្ងៃ​ទី​២៨ តុលា ។

អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​ថៃ លោក​ប៉ានីថាន វឌ្ឍ​នាយ៉ាកន ​អះអាង​នៅថ្ងៃទី​២៩ តុលា ថា សម្តេច​​តេជោហ៊ុន សែន ​នាយករដ្ឋ​​​មន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួលយក​សំណើរបស់​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​របាយការណ៍​ដែលអះអាង​ថា មេដឹកនាំក្រុម​​អាវ​ក្រហម​មួយរូប ដែល​ត្រូវ​បានចេញ​ដីកា​ចាប់ខ្លួន​ពីបទ​ភេរវកម្ម​កំពុង​លាក់ខ្លួន​នៅលើ​ទឹកដី​កម្ពុជា ។ លោក​​ប៉ានី​ថាន ​អះ​អាង​ដូច្នេះ​ក្រោយពី​នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា និង​​សម​ភាគី​កម្ពុជា សម្តេច​​ហ៊ុន សែន បានជួប​ពិភាក្សា​​គ្នា​រយៈ​ពេល​១៥នាទី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧ ដែលរៀបចំឡើង​​ក្នុង​​​ទីក្រុងហា​ណូយ ប្រទេស​វៀត​ណាម កាល​ពីល្ងាច​ថ្ងៃ​ទី​២៨ តុលា ។​
តាមប្រភពព័ត៌មាន​ពីទីក្រុង​ហាណូយ​​​ឱ្យ​ដឹ​ង​ទៀត​ថា ក្រៅពី​ករណីស៊ើបអង្កេត​​ទាក់ទង​ការ​ចោទប្រកាន់​អំពីមេ​ដឹកនាំ​​ក្រុម​អាវ​ក្រហម​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា មេ​ដឹកនាំ​ទាំង​២​ក៏​បាន​​ពិភាក្សា​​គ្នា​ផងដែរ ​អំពី​វឌ្ឍនភាព​នៃ​គំរោង​​ការ​រួមជាច្រើន​ និង​ការ​គ្រប់គ្រង​តំបន់​នៅ​តាម​​ព្រំ​ដែន ។

លោកប៉ានី​​ថាន ថ្លែងនៅ​ក្នុង​បទ​សំភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ របស់​ថៃថា ជំនួប​​ពិភាក្សា​រវាង​លោកអាប់ភីស៊ីត និង​សម្តេច​ហ៊ុន សែន ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​​អំណោយ​ផល​ ហើយ​ប្រព្រឹត្ត​ទៅយ៉ាង​រលូន ហើយ​សម្តេច​ហ៊ុន សែន បានសំដែង​​ការ​ព្រួយ​​បារម្ភ​ចំពោះ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​​ថៃ ដែលបាន​ឆក់យកជីវិត​មនុស្សជិត​១០០នាក់ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មនុស្ស​​ជាច្រើន​លាននាក់
ទៀត ៕