ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​ពន្លះ​គ្នា​ឡើង​ប៉ើង​…​ហូរ​ឈាម​នៅ​កន្លែង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​រង​របួសស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​បែកក្បាល​រលាត់​ដៃជើង​សន្លប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​ចំណុច ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​រង​របួសស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​បែកក្បាល​រលាត់​ដៃជើង​សន្លប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​ចំណុច ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ទ្បើ​ងរ​វាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិស​ដៅ បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច ។ ដែល​ម៉ូតូ​ទី​១ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1G- 7581 បើកបរ​ដោយ​ឈ្មោះ ទុំ ផល្លិត ភេទ​ប្រុស អាយ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រួក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង (​រង​របួស​ក្បាល​ធ្ងន់​) ។

អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ នាង ចាន់​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រោងចក្រ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា (​រង​របួស​ក្បាល​ធ្ងន់​) បាន​បើកបរ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង ហើយ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត បាន​បុក ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​សន្លប់​ទាំង​២​នាក់​តែ​ម្តង ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា ម៉ូតូ​ទី​២​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ពាក់ ស្លាក​លេខ​ភ្នំពេញ 1FM- ២២៥៤ បើកបរ​ដោយ​ឈ្មោះ កង ទ្បា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ច្រក​ម្ទេស សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ( រង​របួស​ក្បាល​ធ្ងន់ ) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ចាន់ សា វី ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​ត្រូវជា​ម្តាយបង្កើត​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ​សង្កាត់​ជា​មួ យ គ្នា (​រង​របួសស្រាល ) ។

ចំពោះ​អ្នក​រង​របួស​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៥ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម​ទាំង​២​នាក់ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០១៦ បា​នប ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ ខេត្តស្វាយរៀង ។ ប្រភព​ដ៏​ដែល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា មូលហេតុ​ចំបង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ សេរី ២០១៥ បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល សង្កាត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ