ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលងាយ​បាប​ថា​តូចតាច

5 ឆ្នាំ មុន

បាប​ជា​អំពើអាក្រក់​បុគ្គល​មិន​គួរ​មើលងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណាមិញ​បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។ ដោយឡែក​បុគ្គល​ដែល​ខ្លាច​បាប​រមែង​ចៀសវាង​នូវ​បាប​ទាំងឡាយ ដូច​ពាណិជ្ជ ដែល​មានទ្រព្យ​មហាសាល តែ​មាន​គ្នា​តិច​ចៀសវាង​ខ្លាចក្រែង​អ្នកមាន​ចិត្ត​មិនល្អ​ប្រព្រឹត្ត​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ ឬ​ក៏​ប្រៀប​ដូច​ជា​បុរស​ប្រាថ្នា​រស់​ដោយ​ជៀសវាង​ថ្នាំ​ពិស​ដូច្នោះ​ដែរ ។…

បាប​ជា​អំពើអាក្រក់​បុគ្គល​មិន​គួរ​មើលងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណាមិញ​បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។

ដោយឡែក​បុគ្គល​ដែល​ខ្លាច​បាប​រមែង​ចៀសវាង​នូវ​បាប​ទាំងឡាយ ដូច​ពាណិជ្ជ ដែល​មានទ្រព្យ​មហាសាល តែ​មាន​គ្នា​តិច​ចៀសវាង​ខ្លាចក្រែង​អ្នកមាន​ចិត្ត​មិនល្អ​ប្រព្រឹត្ត​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ ឬ​ក៏​ប្រៀប​ដូច​ជា​បុរស​ប្រាថ្នា​រស់​ដោយ​ជៀសវាង​ថ្នាំ​ពិស​ដូច្នោះ​ដែរ ។

មែនហើយ​បើ​បាតដៃ​មិន​មាន​ដំបៅ​ទេ បុគ្គល​គប្បី​កាន់​យក​ថ្នាំ​ពិស​បាន ហើយ​ថ្នាំ​ពិស​នោះ​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​បាតដៃ​ដែល​គ្មាន​ដំបៅ​បាន​ទេ យ៉ាងណាមិញ​បាប​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ក៏​យ៉ាងនោះ​ដែរ ។

ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ជា​សម្រាយ​ថា បុគ្គល​ណា​ជា​អ្នក​ធ្វើបាប​កម្ម ទោះជា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​អាកាស​ក្តី នៅ​កណ្តាល​សមុទ្រ ទៅ​សម្ងំ​នៅ​ក្នុង​រូងភ្នំ​ក្តី ក៏​មិន​អាច​រួច​ចាក​អំពើអាក្រក់​នោះ​បាន​ឡើយ ព្រោះ​គ្មាន​ភូមិ ប្រទេស​ណា​ដែល​បុគ្គល​បាប​នេះ​ឋិត​នៅ​ហើយ អាច​រួច​ចាក​បាបកម្ម​បាន​ឡើយ ។