ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ស្លា.ប់​បាត់បង់​អាយុជីវិត​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​មន្ត្រី​យោធា​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​២០៦-២០៧…

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​មន្ត្រី​យោធា​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​២០៦-២០៧ ត្រង់​ចំណុច​ផ្លូវ​កោង​ទួល​៤២ ក្នុងភូមិ​ត្រពាំង​សង្កែ​លិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ត្រក អឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អត្តលេខ ២២៩.៥៩៨ ជា​កងអនុសេនាតូច​បញ្ជូន​សារ វរ​សេនា​តូច​៣៧២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិត​ក្នុងភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

យោង​តាម​ការ​បញ្ជាក់​​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ប្រភេទ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ រតនគិរី​៣A-០០៨៦ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​បើក​វ៉ា​ជែង​ម៉ូតូ​មួយទៀត ហើយ​ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឱ្យ​មន្ត្រី​យោធា​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពេល​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត​បង្ក​បាន​​រត់​ចូល​ព្រៃ​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ភ្លាម​ៗ​នោះ​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ រួម​ជាមួយ​មេ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​ដើម្បី​មក​ដឹក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត រង់ចាំ​អ្នកបើកបរ​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ