ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុត​ចន្ទល់​បាក់​ប្លង់​សេ​ទើបតែ​ចាក់ នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​បាន​ស្រុត​ចន្ទល់​បាក់​ធ្លាក់​ក្ដារពុម្ព និង​បេតុង​ទើបតែ ចាក់​ជាន់​ទី​១​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា មាន​មនុស្ស​គ្រោះថ្នាក់ ឬ​យ៉ាងណា​នោះ​ទេ​។ ហេតុការណ៍​បាក់​ពិ​ដាន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​បាន​ស្រុត​ចន្ទល់​បាក់​ធ្លាក់​ក្ដារពុម្ព និង​បេតុង​ទើបតែ ចាក់​ជាន់​ទី​១​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា មាន​មនុស្ស​គ្រោះថ្នាក់ ឬ​យ៉ាងណា​នោះ​ទេ​។ ហេតុការណ៍​បាក់​ពិ​ដាន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៥ ខែ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ការដ្ឋាន​មួយ​កន្លែង​ស្ថិត​នៅ​អតីត​យឿ​ត្រី​គី​ម៉ែត្រ​លេខ​១០ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ពិ​ដានដែល​បាក់​នោះ​មាន​ទំហំ​ប្រមាណ ៤​ម៉ែត្រ គុណ​នឹង​ប្រមាណ​ជិត​២០​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ មួយ​គា ភេទ​ស្រី​។ តាម​កម្មករ ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​នៅ​ពេល​ដែល​រថយន្ត​មក​បាញ់​ចាក់​បេតុង​ពិ​ដាន​ជាន់​ទី​១ ស្រាប់តែ​ស្រុត​ដី ធ្វើ​ឲ្យ​ចន្ទល់​ទ្រេត​បាក់​ក្តារពុម្ព​ធ្លាក់​បេតុង​ហូរ​អស់​តែ​ម្តង​។ សំណាង​ណាស់ ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។

ខណៈ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ថត​ទីតាំង​សំណង់ ដែល​បាក់​ហើយ​ក្រុម​ជាង​កំពុង​តែ​រុះរើ​កាយ​យក​ដែក​ចេញ​នោះ មាន​បុរស​ម្នាក់ ក៏​បាន​មក​ថត​អ្នក​យក​ព័ត៌មាន មិនដឹង​ថា​គេ​មាន​ចេតនា​អ្វី​នោះ​ទេ​។ តាម​លោកស្រី ជុំ សា​រ៉ុ​ម ចៅសង្កាត់​ស្វាយប៉ាក បាន​ឲ្យ​ដឹង​ថា សំណង់​នោះ​ពី​មុន​ជា​សំណង់​ចាស់​ត្រូវ​បាន​ម្ចាស់​វាយ​ចេញ ហើយ សុំ​ច្បាប់​ជួស​ជុស​ឡើង​វិញ​។

តាម​ម្ចាស់​សំណង់​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មិនមែន​បាក់​ពិ​ដាន នោះ​ទេ គឺ​ជាងសំណង់​គ្មាន​បច្ចេកទេស នៅ​ពេល​ចាក់​បេតុង ហូរ​ទឹក​កំបោរ​ចេញ ហើយ​គាត់​ឲ្យ រុះរើ​ចេញ​ចៀសវាង​សង់​ឡើង​២​ទៅ​៣​ជាន់​ទៅ មិន​រឹង​មាំ​។ ម្ចាស់ផ្ទះ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា សំណង់​របស់​គាត់​មានច្បាប់​ត្រឹមត្រូវ​៕


https://youtu.be/2rcsUZKUL14

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ