ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​ម្នាក់​រំលោ.ភ​នាង​សម្រេច​៣​ដង​ហើយ​គំរាម​សម្លា.ប់​ទៀត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​មេការ​ចាប់រំលោភ ហើយ​គំរាម​សម្លាប់​ថែម​ទៀត​ បើ​នាង​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ហេតុ​ការ​ចាប់រំលោភ​នេះ​កើតឡើង​នៅ​ស្រុក​កែវ​សីមា​។ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​រដ្ឋបាល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​នៅ​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៨ ពី​នារី​ជន​រង​គ្រោះ​អាយុ​១៥​ឆ្នាំ…

ខេត្តមណ្ឌលគិរី ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​មេការ​ចាប់រំលោភ ហើយ​គំរាម​សម្លាប់​ថែម​ទៀត​ បើ​នាង​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ហេតុ​ការ​ចាប់រំលោភ​នេះ​កើតឡើង​នៅ​ស្រុក​កែវ​សីមា​។ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​រដ្ឋបាល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​នៅ​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៨ ពី​នារី​ជន​រង​គ្រោះ​អាយុ​១៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​។

បច្ចុប្បន្ន​នារី​រង​គ្រោះ​បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយនឹង​ឪពុក​ម្ដាយ​ធ្វើការ​ជា​កម្មករ​ក្នុង​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ស្ថិត​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

នារី​រង​គ្រោះ​បាន​និយាយ​ថា បុរស​នោះ​រំលោភ​នាង​បាន​សម្រេច​៣​ដង​។

លោក វ៉ា​ន ដា​នី​ន អធិការ​ស្រុក​កែវ​សីមា​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​អម​មក​ជាមួយនឹង​ពាក្យបណ្តឹង​ភ្លាម​ៗ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មេការ​មើល​កម្មករ​ឲ្យ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ សីហា ។ ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​ដំរី​ស ឃុំ​កោះ​ជុំ ស្រុក​សំពៅ​មាស ខេត្តពោធិសាត់​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​កសាង​សំណុំរឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ