ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មិន​ចូលរួម​ក្នុង​ការ​ប៉ង​សម្លា.ប់​លោក​ម៉ា​ឌូ​រ៉ូ

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក JOHN BOLTON​កាលពី​ថ្ងៃ​ទី​៥ ​សីហា​ បាន​បដិសេធ​រាល់​ការ​ចូលរួម​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ក្នុង​ការ​ប៉ុនប៉​ង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ​កាលពី​យប់​ថ្ងៃ​ទី​៤​…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក JOHN BOLTON​កាលពី​ថ្ងៃ​ទី​៥ ​សីហា​ បាន​បដិសេធ​រាល់​ការ​ចូលរួម​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ក្នុង​ការ​ប៉ុនប៉​ង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ​កាលពី​យប់​ថ្ងៃ​ទី​៤​ សីហា​ នៅ​ទីក្រុង​កា​រ៉ា​កាស់​។

តាម​កម្មវិធី​ទូរទស្សន៍​ FOX NEWS SUNDAY លោក​BOLTON​ថ្លែង​ថា ខ្ញុំ​អាច​អះអាង​គ្មាន​​ការ​រារែក​ថា ពុំ​មានការ​លូកដៃ​ណាមួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ក្នុង​រឿង​នេះ​ឡើយ។ ​លោក​បញ្ជា​ក់ថា ​លោក​បាន​ពិភាក្សា​ជាមួយ​អ្នក​ទទួល​បន្ទុក បេសកកម្ម​ការទូត​អា​មេ​រិ​ក​ក្នុង​ទីក្រុង​កា​រ៉ា​កាស់ ហើយ​បញ្ជាក់​ថា​ ពុំ​មាន​ជនជាតិ​អា​មេ​រិ​ក​ណា​ម្នាក់​ជាប់​ទាក់ទិន​ឡើយ​។

កាលពី​យប់​ថ្ងៃ​ទី​៤​ សីហា នា​ឱកាស​នៃ​ការ​ថ្លែង​សុន្ទរកថា​មួយ​រំលឹក​ខួប​លើក​ទី​៨១​នៃ​ការ​បង្កើត​កង​ឆ្មាំ​ជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ​ គេច​ផុត​ពី​គ្រោះថ្នាក់​នៃ​ការ​ប៉ុនប៉ង​វាយប្រហារ​ដោយ​ DRONES បំពាក់​គ្រឿងផ្ទុះ​។​ បន្ទាប់​ពី​នេះ​បន្តិច​លោក​ម៉ា​ឌូ​រ៉ូ​ បាន​ចាត់​ទុក​ការ​វាយប្រហារ​នោះ​ថា ជា​ស្នាដៃ​បណ្ដា​ក្រុម​ស្ដាំ​និយម​ជ្រុល​វេ​ណេ​ស៊ុ​យ​អេ​ឡា របស់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ និង​ពួក​មនុស្ស​ដែល​រស់នៅ​សហរដ្ឋអាមេរិក​។

នា​ថ្ងៃ​ទី​៥ ​សីហា ​រដ្ឋមន្ត្រី​មហាផ្ទៃ​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រកាស​ថា​ រហូត​មក​ទល់​ពេល​នេះ​ភេរវ​ករ​៦​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ ​រដ្ឋមន្ត្រី​រូប​នេះ​លោក​ណេ​ស្ទ័​រ​រេ​វេ​រ៉ូ​ល​អះអាង​ថា ភេរវ​ករ​៦​នាក់​ចាប់ខ្លួន​រួច​រថយន្ត​ច្រើន​គ្រឿង​រឹបអូស ពេល​មានការ​ឆែកឆេរ​តាម​សណ្ឋាគារ​នានា​នៃ​រដ្ឋធានី ដែល​ភស្ដុ​តាង​ជាក់ស្ដែង​ទាំងឡាយ​ត្រូវ​បាន​រក​ឃើញ​។​ ពួក​អ្នក​អនុវត្ត​ផ្ទាល់​និង​​ពួក​អ្នក​រៀបចំ​ផែនការ​វាយប្រហារ ទាំង​ក្នុង​និង​ទាំង​ក្រៅប្រទេស កំណត់​ដឹង​អត្ត​សញ្ញាណ​​អស់ហើយ រួច​ការ​ចាប់ខ្លួន​មនុស្ស​ឯទៀត​ៗ​នឹង​មាន​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​។

ការ​វាយប្រហារ​ធ្វើ​ដោយ ​DRONES ២​គ្រឿង​ដោយ​១​គ្រឿង​ៗ​បំពាក់​គ្រឿងផ្ទុះ​យោធា ​C4 ​មាន​កម្លាំង​ខ្លាំង​១​គីឡូក្រាម អាច​បង្ក​ការ​ខូចខាត​ក្នុង​រង្វង់​៥០​ម៉ែត្រ​។​ DRONE ​មួយ​ហោះ​​សំដៅ​វេទិកា​តែ​ឧបករណ៍​រំខាន ធ្វើ​ឲ្យ​វា​ងាក​ចេញពី​ទិស​ដៅ ទើប​ការ​ផ្ទុះ​កើត​មាន​ក្រៅ​​រង្វង់​គ្រោងទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ