ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ហោះ​ទៅ​បុក​ភ្នំ​​​ស្លា.ប់​អស់​២០​នាក់

5 ឆ្នាំ មុន

ប្រទេស​ស្វ៊ីស ​៖ មនុស្ស​២០​នាក់​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​យោធា​មួយ​ដែល​ប្រមូល​​​ទុក (យន្ត​ហោះ​ចាស់ៗ​សម័យ​សង្គ្រាម) ពេល​វា​ហោះ​បុក​ភ្នំ​មួយ​នា​ខាងកើត​ស្វ៊ីស។​ នោះ​ជា​គ្រោះថ្នាក់​អាកាស​លើក​ទី​៣ ​ក្នុង​ប្រទេស​នេះ​រយៈពេល​តែ​៨​ថ្ងៃ​។ គ្រោះថ្នាក់​នោះ​កើត​មាន​កាលពី​រសៀល​ថ្ងៃ​ទី​​៤ ​សីហា ​នៅ​ខេត្ត…

ប្រទេស​ស្វ៊ីស ​៖ មនុស្ស​២០​នាក់​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​យោធា​មួយ​ដែល​ប្រមូល​​​ទុក (យន្ត​ហោះ​ចាស់ៗ​សម័យ​សង្គ្រាម) ពេល​វា​ហោះ​បុក​ភ្នំ​មួយ​នា​ខាងកើត​ស្វ៊ីស។​ នោះ​ជា​គ្រោះថ្នាក់​អាកាស​លើក​ទី​៣ ​ក្នុង​ប្រទេស​នេះ​រយៈពេល​តែ​៨​ថ្ងៃ​។

គ្រោះថ្នាក់​នោះ​កើត​មាន​កាលពី​រសៀល​ថ្ងៃ​ទី​​៤ ​សីហា ​នៅ​ខេត្ត ​GRISONS ​ដោយ​ក្នុង​ចំណោម​​មនុស្ស​ទាំង​២០​នាក់ ​ស្ថិត​ក្នុង​យន្តហោះ​នេះ​ដែល​មាន​អ្នកដំណើរ​១៧​នាក់​ និង​សមាជិក​ក្រុម​យានិក​៣​នាក់​ ពុំ​មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ជើងភ្នំ​ PIZ SEGNAS​ កន្លែង​យន្តហោះ​ធ្លាក់ អ្នកនាំពាក្យ​ប៉ូលិស​​ខេត្ត​លោកស្រី ANITA SENTI ថ្លែង​នា​ថ្ងៃ​ទី​៥​ សីហា​ថា ប៉ូលិស​ប្រាក​ដដែល​មនុស្ស​​​២០​នាក់​ស្លាប់​។​ ហើយ​យន្តហោះ​ធ្លាក់​ជា​យន្តហោះ​ម៉ា​ស៊ីន​៣​ធុន ​JUNKERS JU52 HB-HOT ផលិត​កាលពី​ឆ្នាំ​១៩៣៩​ នៅ​អា​ល្លឺ​ម៉​ង់ ជា​របស់​ក្រុមហ៊ុន JU-AIR បង្កើត​ឡើង​​កាលពី​ឆ្នាំ​១៩៨២​ ដោយ​បណ្ដា​មិត្តភក្ដិ​របស់​កងទ័ពអាកាស ដែល​ចង់​បន្ត​ការ​ហោះ​ហើរ​​យន្តហោះ​ធុន​នោះ​៣​គ្រឿង​ដែល​កែប្រែ​ថ្មី​ដោយ​កងទ័ពអាកាស​ស្វ៊ី​ស​។

ប៉ូលិស​​និយាយ​ថា​យន្ត​ហោ​នេះ​ដឹក​បុរស​១១​នាក់ ​និង​នារី​៩​នាក់ ក្នុង​នោះ​មាន​ប្ដី​ប្រពន្ធ​ជន​ជាតិ​អូ​ទ្រី​ស ​និង​កូនប្រុស​ពួក​គេ​។​ ពួក​អ្នកដំណើរ​វិល​ត្រឡប់​ពី​ការ​ដើរ​កម្សាន្ត​ទេស​ចរណ៍​​នៅ ​LOCARNO​ ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​ស្វ៊ី​ស ​ជាប់​មាត់បឹង​ MAJEUR​ ជា​កន្លែង​ពួក​គេ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា​។​ ពួក​គេ​ត្រូវ​វិល​មក​កាន់​ព្រ​លាន​យន្តហោះ​យោធា DUBENDORF​ ជិត​ក្រុង ​ZURICH ​មុន​ម៉ោង​១៧ ​ថ្ងៃ​ទី​៤ ​សីហា​។

យន្តហោះ​បាន​ធ្លាក់​ដោយ​បុក​ចង្កេះភ្នំ​ PIZ SEGNAS​ ប៉ែក​ខាងលិច​ត្រង់​កម្ពស់​២.៥៤០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ