ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ… បុកដល់ថ្នាក់អ្នកជិះ​ប៉ើងទើរលើ​ដំបូល​វិញនេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់មួយ​រវាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​ព្រលះ​ជាមួយ​ម៉ូតូ​កង់​បី​យ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​ជនជាតិ​ចិន​៣​នាក់ (​ឪពុក ម្តាយ និង​កូន​) ដែលជិះម៉ូតូកង់៣នោះ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់មួយ​រវាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​ព្រលះ​ជាមួយ​ម៉ូតូ​កង់​បី​យ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​ជនជាតិ​ចិន​៣​នាក់ (​ឪពុក ម្តាយ និង​កូន​) ដែលជិះម៉ូតូកង់៣នោះ ព្រម​ទាំង​អ្នក​បើកបាន​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ភ្លាម​ៗ​​​បញ្ជូន​ទៅសង្គ្រោះ​​មន្ទីរ​ពេទ្យ​  ។

ហេតុការណ៍​​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​៦ សីហា នេះ ស្ថិត​នៅ​ចំណុច​ក្បែរ​បរិ​វេណ​
«​ប្រាសាទតាព្រហ្ម​» ក្នុង​ខេត្តសៀមរាប ។ គេមិនដឹងពីអត្តសញ្ញាណជនរងគ្រោះ​ទាំងនោះទេ តែជនជាតិ​ចិន​គឺ​ជា​ភ្ញៀវ​ទេសចរ។ រីឯ​​រថយន្ត LexusRX300 គឺ​មាន​ពាក់​ស្លាក​លេខ​សៀមរាប 2C-9547 រងការខូចយ៉ាងដំណំ​ដែរ​  ។

បច្ចុប្បន្ន សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​អន្តរាគមន៍​ការពារ​កន្លែង​កើតហេតុ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។

អត្ថបទសរសេរ ដោយ