ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងតើ! បានចុះឆែកឆេរផ្ទះហ្នឹង​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កំលាំង​នគរបាល​ស្រុក​សំរោង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​៣​កន្លែង​ផ្សេង​គ្នា​ក្នុង​មួយ​ថ្ងៃ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៩០​កញ្ចប់​តូច​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ក្នុង​ប្រ​តិ​បត្ត​ិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ពោធិ ឃុំ​ខ្វាវ ស្រុក​សំរោង…

ខេត្តតាកែវ ៖ កំលាំង​នគរបាល​ស្រុក​សំរោង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​៣​កន្លែង​ផ្សេង​គ្នា​ក្នុង​មួយ​ថ្ងៃ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៩០​កញ្ចប់​តូច​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ក្នុង​ប្រ​តិ​បត្ត​ិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ពោធិ ឃុំ​ខ្វាវ ស្រុក​សំរោង ។

ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក ជីវ ចាន់​ដា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កម្លាំង​ប៉ូលិស​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​ត្រាញ់​ខាងត្បូង​បាន​​ចុះ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ប៉ូ សុខ​លី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ដែល​ជា​ផ្ទះ​សង្ស័យ​ថា​ជា​កន្លែង​ចែកចាយ​គ្រឿង​ញៀន​ ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

លោក​មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ​បាន​រក​ឃើញ​វត្ថុ​តាង​រួម​មាន គ្រឿង​ញ្រៀ​ន​ចំនួន​៩០​កញ្ចប់​តូច​, ទូរស័ព្ទ​ដៃ​២​គ្រឿង​, ពូថៅ​១, កាំបិតប៉័ងតោ​២ និង​ដាវ​១​ដើម​។

ដោយឡែក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញ្រៀ​ន​ចំនួន​៦​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ ឃុន ឡេ​ង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​កោះ​បាក់​ប្រា​ង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ២-​ឈ្មោះ វ៉ា​ន់ ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រិច ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ៣-​ឈ្មោះ ព្រហ្ម ផ​ល្លី ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទួល​ស្លែង ឃំ​ុ​ព្រះបាទ​ជាន់ជំ​ុ ស្រុក​គី​វង់ ខេត្តតាកែវ ៤-​ឈ្មោះ កុយ វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​បួន ឃំ​ុ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្អឺ ៥-​ឈ្មោះ ជួប ធា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ឈូកស​ខាងជើង ឃុំ​ស្ហឹ​ង ស្រុក​សំរោង ខេត្តតាកែវ និង​៦-​ឈ្មោះ សៅ វណ្ណ​ឆៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជន​ស​ង្ស​យ័​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រើប្រាស់​គ្រឿង​​ញៀន​ពិតប្រាកដ​មែន​។ លោកនាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា នៅ​ពេល​នេះ​លោក​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ខាងលើ​នោះ​រួម​ជាមួយនឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ