ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើដូចគេ​​ថា​មែន…​ចប់ហើយមន្ត្រី​រដ្ឋបាល​ជលផលចតុមុខ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ទិញ​លក់់​ត្រី​បោះ​ដុំ​ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​៥ បាន​ធ្វើការ​រិះ គន់​ថា ជា​រៀងរាល់ថ្ងៃ តែងតែ​ឃើញ​មន្ត្រី​រដ្ឋបាល​ជលផល​ចតុមុខ​ ចេញ​មក​ស្ទាក់ផ្លូវ ដើម្បី​ជំរិត​ទារ​​ប្រាក់ ។…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ទិញ​លក់់​ត្រី​បោះ​ដុំ​ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​៥ បាន​ធ្វើការ​រិះ
គន់​ថា ជា​រៀងរាល់ថ្ងៃ តែងតែ​ឃើញ​មន្ត្រី​រដ្ឋបាល​ជលផល​ចតុមុខ​ ចេញ​មក​ស្ទាក់ផ្លូវ ដើម្បី​ជំរិត​ទារ​​ប្រាក់ ។ ហើយ​បើ​សិន​មិន​បង់ប្រាក់​ឱ្យ​​នោះ​ទេ ​គឺ​មន្ត្រី​ជល​រូប​នោះ​មិន​អនុញ្ញាតឱ្យ​ទៅ​ឡើយ ​គឺ​ទុក​រហូត​ត្រី​ងាប់​អស់​ក៏​មានដែរ ។

តាម​អាជីវករដឹក​ត្រី​ម្នាក់បាន​ខ្សឹប​ប្រាប់​ឱ្យ​​ដឹង​ថា ទាំង​យប់​ទាំង​ថ្ងៃ គេ​តែងតែ​ឃើញ មន្ត្រី​ជលផល ប្រមាណ​​២ ​ទៅ​៣​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ជិះ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​
២R-៨៦៦២​មួយ​គ្រឿង ចេញ​មក​ស្ទាក់ផ្លូវ ចាំ​ចាប់​រថយន្ត​ដឹក​ត្រី ចូល​រាជធានី​ ឬ​ទៅ​ខេត្ត​ផ្សេង​ៗ ដើម្បី​ទារ​​ប្រាក់ ​។

តាម​ព័ត៌មាន​ឱ្យ​​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ស្ទាក់​រថយន្ត​ដឹក​ត្រី​នេះ បើសិន​ជា​មិន​បង់ប្រាក់​ឱ្យ​​នោះ​ទេ មន្ត្រី​ជល​ផល​រូប​នោះ​ បាន​យក​លេស​រក​កំហុស ​កៀក​រថយន្ត​ទុក​ក្នុងរយៈ​​ពេល​យូរ​ហូត​ដល់​ត្រី​ងាប់​ក៏​មានដែរ​។ អ្នក​រកស៊ី​ដឹក​ត្រី​បាន​ត្អួ​ច​ត្អែ​រថា រកស៊ី ចិញ្ចឹម​តែ​ប្តី​គេ ធ្វើ​មេច​បើ​មិន​បង់​ឱ្យ​ ត្រូវ​គេ​ធ្វើបាប ម្លោះ​ហើយ​ចេះ​តែ​ទ្រាំ​ទៅ ចុះ​ស្ទឹង​តាម​បទ​ទៅ ។

ជាក់ស្តែង នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​០៦​ សីហា នេះ គេ​ឃើញមន្ត្រី​ជលផល​រូប​នោះ បាន​ចេញ​មក​ស្ទាក់​រថយន្ត​ដឹក​ត្រី នៅ​មុខ​អធិការដ្ឋានរដ្ឋបាល​ជលផល​ចតុមុខ ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវតែ​ម្តង ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា ខ​ណះ​នេះ​គេ​ឃើញ អោយ​តែ​រថយន្ត​ដឹក​ឆ្លងកាត់​ជា​ច្រើនគ្រឿង ត្រូវមន្ត្រី​ជលផល​រួប​នោះ ចេញ​មក​ស្ទាក់​ហៅ​ឈប់​ទារ​​ប្រាក់ ពេល​បង់ប្រាក់​ហើយ ទើប​អនុញ្ញាតិ​អោយទៅ​។ នៅ​ពេល​ដែល​អ្នក​ព័ត៌មាន​ឈប់ ថត ស្រាប់តែ​មន្ត្រី​រូប​នោះ បាន​ប្រញាប់ប្រញាល់​អោយ​រថយន្ត​នោះ​ចេញ​ទៅ​យ៉ាង​រហ័ស ហើយ ក៍បាន​បំបែក​គ្នា ចូល អធិការដ្ឋាន អស់ ។

ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺណាមួយ​ពី​មន្ត្រី​ជលផល​រូប​នោះ​ឡើយ  ។

អត្ថបទសរសេរ ដោយ