ស្រមោច​ខាំរមាស់​ណាស់​មែន​ទេ នេះ​ជា​វិធី​ងាយៗ​អាច​ធ្វើ​ខ្លួនឯងបាន


ស្រមោច​ខាំ​ច្រើន​តែ​មិន​មាន​អ្វី​ធ្ងន់​ឡើយ​។ យ៉ាងណាមិញ វា​មិនមែន​មាន​ន័យ​ថា វា​មិន​អាច​រំខាន​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​នោះ​ទេ​។ ពេល​ខ្លះ​ស្រមោច​ខាំ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រមាស់ រហូត​ដល់​មានការ​បង្ក​រោគ​ក្នុង​ខ្លួន​បាន បើសិនជា​អ្នក​មិន​អាច​ទប់ស្កាត់​ការ​អេសរ​ហូត​ដល់​ដាច់​សាច់​បាន​ទេ​នោះ ។

យ៉ាងណាមិញ បើសិនជា​អ្នក​ឧស្សាហ៍​ត្រូវ​បាន​ស្រមោច​ខាំ យក​ល្អ​គួរ​ព្យាយាម​ព្យាបាល​ដោយ​ខ្លួនឯង​តាម​វិធី​ខាងក្រោម​នេះ​បើសិនជា​មិន​ចង់​ចំណាយពេល​អេស​ស្បែក​ច្រើន​ទេ​នោះ ។

១-ទឹកកក ៖ ក្នុង​ពេល​ដែល​អ្នក​ត្រូវ​បាន​ស្រមោច​ខាំ ចូរ​ស្វែងរក​ដុំ​ទឹកកក​មក​ជិត​ខ្លួន ។ ចូរ​យក​វា​មក​ស្អំ​ដោយ​ផ្ទាល់​នៅ​លើ​កន្លែង​ដែល​ស្រមោច​ខាំ ដើម្បី​អាច​លុប​បំបាត់​ការ​រលាក និង​ក្រហម​បាន ។ អ្នក​អាច​ស្អំ​វា​បាន​យូរ​ដោយសារ​តែ​វា​មិន​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ជាង​ផល​ល្អ​ឡើយ ។ អ្នកជំនាញ​និយាយ​ថា វា​គឺជា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ជាលិកា​ខូចខាត​បាន​។

២-ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ការ​ប្រើ​សម្លី​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ឬ​ចុ​រង​ម្រាមដៃ​បៀក ហើយ​យក​មក​លុ​ញ​នៅ​លើ​កន្លែង​ដែល​ស្រមោច​ខាំ​ក៏​អាច​ផ្តល់​ផល​ល្អ​ដែរ ដោយសារ​តែ​វា​ជួយ​បំបាត់​​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ ។ អ្នក​អាច​ធ្វើ​បែប​នេះ​ច្រើន​ដង​ទៅ​តាម​តម្រូវការ​ចាំបាច់។

៣-ទឹក​លាង​សម្អាត​ដៃ ៖ មធ្យោបាយ​ដ៏​ងាយស្រួល និង​លឿន​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្រមោច​ខាំ គឺ​ត្រូវ​លាង​សម្អាត​កន្លែង​ដែល​ស្រមោច​ខាំ​នោះ​ជាមួយនឹង​ទឹក​លាង​ដៃ​ភ្លាម ។ អ្វី​ដែល​ធ្វើ​ឲ្យ​ទឹក​លាង​សម្អាត​ដៃ​មាន​ប្រសិទ្ធភាព​បែប​នេះ ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​អាល់កុល ។

៤-ថ្នាំដុសធ្មេញ ៖ វា​មិន​ខុស​គ្នា​នឹង​ទឹក​លាងដៃ​ទេ គឺ​ថ្នាំដុសធ្មេញ​មាន​ជាតិ​កាល់​កុ​ល ។ នេះ​គឺជា​ហេតុផល​ដែល​អ្នក​អាច​ជួយ​បំបាត់​អារម្មណ៍​របស់​ខ្លាំង​ដោយសារ​តែ​ស្រមោច​ខាំ ព្រមទាំង​ការ​រលាក​របស់​វា​ផង​ដែរ ។ ក្រៅពី​នេះ​ទឹក​ខ្ពុរមាត់​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ ។

៥-តែ​បៃតង ឬ​ខ្មៅ ៖ អ្នក​អាច​ប្រើប្រាស់​តែ​ខ្មៅ ឬ​តែ​បៃតង ភ្លាម​ៗ​ដើម្បី​បំបាត់​ការ​រមាស់​ដោយសារ​តែ​ស្រមោច​ខាំ ។ សារធាតុ Tannins របស់​វា​អាច​ជួយ​បំបាត់​ការ​រមាស់ និង​ហើម​បាន ។ ចូរ​ដាក់​តែ​បៃតង​ទៅ​ក្នុង​ទូរ​ទឹកកក បន្ទាប់​មក យក​វា​មក​ស្អំ​នៅ​កន្លែង​ដែល​ស្រមោច​ខាំ ។ យក​ល្អ​គួរតែ​យក​ថង់​តែ​បៃតង ឬ​ខ្មៅ​ដែល​សើម​មក​ស្អំ​កាន់តែ​ល្អ​(​ស្រង់​ពី​គេហទំព័រ​សុខភាព​)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ