ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​អ្នក​គួរ​ទទួលទាន​ពេល​ភ្លាត់​សន្លាក់ឆ្អឹង

5 ឆ្នាំ មុន

ឆ្អឹង​របស់​មនុស្ស​យើង​ងាយ​នឹង​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​ណាស់ ។ ចំនួន​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​មនុស្ស​យើង​អាច​ថយ​ចុះ​ទៅ​តាម​អាយុ ដូច្នេះ​ភាព​ពុក​ផុយ​របស់​ឆ្អឹង​អាច​ងាយ​នឹង​កើតឡើង​ណាស់ ។ ឆ្អឹង​ដែល​ភ្លាត់ ការ​បាក់ឆ្អឹង​ទំនង​ជាង​អាច​កើតឡើង​នៅ​ពេល​ដែល​ឆ្អឹង​ចុះ​ខ្សោយ ហើយ​អាច​នឹង​ត្រូវការ​ស៊ីពេល​ច្រើន​ទៀត​ទម្រាំ​ជា ។ រឿង​នេះ​អាច​ជា​រឿង​ដ៏​ស៊ាំចិត្ត​ណាស់​ចាប់តាំងពី​អ្នក​មិន​អាច​ធ្វើ​ចលនា​រាង​កាយ​បាន​ច្រើន​ដូច​មុន…

ឆ្អឹង​របស់​មនុស្ស​យើង​ងាយ​នឹង​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​ណាស់ ។ ចំនួន​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​មនុស្ស​យើង​អាច​ថយ​ចុះ​ទៅ​តាម​អាយុ ដូច្នេះ​ភាព​ពុក​ផុយ​របស់​ឆ្អឹង​អាច​ងាយ​នឹង​កើតឡើង​ណាស់ ។ ឆ្អឹង​ដែល​ភ្លាត់ ការ​បាក់ឆ្អឹង​ទំនង​ជាង​អាច​កើតឡើង​នៅ​ពេល​ដែល​ឆ្អឹង​ចុះ​ខ្សោយ ហើយ​អាច​នឹង​ត្រូវការ​ស៊ីពេល​ច្រើន​ទៀត​ទម្រាំ​ជា ។ រឿង​នេះ​អាច​ជា​រឿង​ដ៏​ស៊ាំចិត្ត​ណាស់​ចាប់តាំងពី​អ្នក​មិន​អាច​ធ្វើ​ចលនា​រាង​កាយ​បាន​ច្រើន​ដូច​មុន ។

ក្រៅពី​សម្រាក​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ជ្រើសរើស​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ដល់​សុខភាព​ឆ្អឹង ការ​លូតលាស់​ឆ្អឹង​ដែល​បាក់ និង​របួស​ឆាប់​ជា។ របប​អាហារ​ទាំងនោះ​មាន​ដូច​ជា​៖

១-ទឹក ៖ ឆ្អឹង​ដែល​ភ្លាត់​អាច​កើតឡើង​នៅ​ពេល​ដែល​មិន​មាន​ភាព​រំអិល​គ្រប់គ្រាន់​ក្នុង​សន្លាក់​​។ ការណ៍​ពិត​នោះ​គឺថា មនុស្ស​ភាគច្រើន​គឺ​មិនសូវ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ឡើយ។ រឿង​នេះ​អាច​ដោយសារ​តែ​ការងារ​ច្រើន និង​មិនសូវ​មាន​ពេល​ញ៉ាំ​ទឹក ។ ជា​អ​កុស​ល្យ​រឿង​នេះ​អាច​ធ្វើ​ឲ្យ​សន្លាក់​ទៅ​ជា​ស្ងួត និង​ពុក​ផុយ ដែល​ងាយ​នឹង​ភ្លាត់​បាន ដោយសារ​តែ​មិន​មាន​ទឹករំអិល​គ្រប់គ្រាន់​ដើម្បី​ជំនួយ​ដល់​ការ​ធ្វើ​ចលនា​កាន់តែ​ស្រួល ។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​បង្ការ ឬ​យ៉ាង​ហោច​ណាស់​ក៏​ជួយ​សម្រួល​ដល់​ឆ្អឹង​ដែល​កំពុង​តែ​ភ្លាត់​នោះ​បាន​ដែរ ។

២-ប្រូ​តេ​អ៊ី​ន ៖ អ្នក​នឹង​ត្រូវការ​ប្រូ​តេ​អ៊ី​ន​ក្នុង​របប​អាហារ​បើសិនជា​អ្នក​ចង់​ការពារ​ខ្លួនឯង​ពី​បញ្ហា​ឆ្អឹង​ដូច​ជា ការ​ភ្លាត់ឆ្អឹង និង​ការ​បាក់បែក​ឆ្អឹង ។ ប្រូ​តេ​អ៊ី​ន​មិន​គ្រាន់តែ​អ្នក​អាច​ញ៉ាំ​បាន​ពី​អាហារ​ទេ តែ​វា​ក៏​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំ ដើម្បី​ការពារ​ឆ្អឹង​បាន​ថែម​ទៀត​ផង ។ បើសិនជា​អ្នក​យល់​ថា​ខ្លួនឯង​ឃ្លាន ចូរ​ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​សម្បូរ​ជាតិ​ប្រូ​តេ​អ៊ី​ន ។

៣-អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ៖ រឿង​ផ្សេង​មួយទៀត​ដែល​អ្នក​ត្រូវ​ពិចារណា​លើ​របប​អាហារ​ក្នុង​ពេល​ភ្លាត់ឆ្អឹង​នោះ គឺ​ញ៉ាំ​អាហារ​ណា​សម្បូរ​ជាតិ​កាល់ស្យូម ។ កាល់ស្យូម​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ក្នុង​រាង​កាយ ដើម្បី​ការពារ​ភាព​ខ្សោយ​របស់​ឆ្អឹង ។ អាហារ​ធ្វើ​ពី​ទឹក​ដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​កាល់ស្យូម ។ បើសិនជា​អ្នក​ញ៉ាំ​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​ទេ អ្នក​អាច​ញ៉ាំ​ជា​ប្រភេទ​ថ្នាំ​បំប៉ន​បាន​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ។

៤-ផ្លែ​ឈើ​រសជាតិ ជូរ​ៗ ៖ ការ​ញ៉ាំ​ផ្លែ​ឈើ​ដែល​ស្ថិត​ក្នុង​ក្រុម​ផ្លែ​ឈើ​ជូរ​ៗ​ក៏​អាច​ជា​រឿង​ល្អ​សម្រាប់​ឆ្អឹង​ដែល​ភ្លាត់​បាន​ដែរ ។ នៅ​ពេល​ឆ្អឹង​ភ្លាត់ សាច់ដុំ និង​ជាលិកា​ជុំវិញ​អាច​រង​ការ​រលាក ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន ។ ជាមួយនឹង​ជំនួយ​របស់​​ផ្លែ​ឈើ ជូរ​ៗ និង​វីតាមីន C របស់​វា មិន​គ្រាន់តែ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ឆ្អឹង​ជា​លឿន​ទៀត​ផង​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ