ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​ពន្លះ​ពីក្រោយ​កុងតឺន័រ​ខ្ទេច​មុខ​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវបំបែក បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង​យ៉ាងដំណំ ។ ចំណែក​រថយន្ត​កុងតឺន័រ​បាន​បែក​កង់​ក្រោយ​ខាងស្ដាំ​១​គ្រាប់ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវបំបែក បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង​យ៉ាងដំណំ ។ ចំណែក​រថយន្ត​កុងតឺន័រ​បាន​បែក​កង់​ក្រោយ​ខាងស្ដាំ​១​គ្រាប់ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ​ត្រង់​ចំណុច​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-២២០២ រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ​ម៉ាក STERLING ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-០៧៥០ រង​ការ​ខូចខាត​បែក​កង់​ក្រោយ​ខាងស្ដាំ ។​ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បែន​ដឹក​ដី​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែក​រថយន្ត​កុងតឺន័រ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ រថយន្ត​បែន​ដឹក​ដី​បាន​បត់​ឆ្វេង​ហើយ​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ ក៏​បាន​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​បែប​នេះ​តែ​ម្ដង ។ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ