ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​ឆក់​យក​ជីវិត​បុរស​ចំណាស់​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ពេល​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ពេល​ជន​រង​គ្រោះ​រើ​អីវ៉ាន់​ប៉ះ​ចំ​ខ្សែភ្លើង​តំណ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​បែរ ចិញ្ចឹម​ត្រី​តាម​មាត់ទន្លេ…

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ពេល​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ពេល​ជន​រង​គ្រោះ​រើ​អីវ៉ាន់​ប៉ះ​ចំ​ខ្សែភ្លើង​តំណ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​បែរ ចិញ្ចឹម​ត្រី​តាម​មាត់ទន្លេ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​យ៉ុ​ង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​ចិញ្ចឹម​ត្រី ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​រៀបចំ​រើ​អីវ៉ាន់​នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​នោះ ស្រាប់តែ​ប៉ះ​ខ្សែភ្លើង​តំណ បណ្តាល​អោយ​ឆក់​ដួល ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​ដើម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ស្លាប់​បាត់​ទៅ​ហើយ ។

សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ទូក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ