ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​កូន​ទៅ​ព្យាបាល​ជំងឺ ស្រាប់តែ​កូន​នៅផ្ទះ​បាន​ស្លា.ប់​ទៅ​វិញ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​០៥ សីហា ២០១៨ មាន​ករណី​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​ក្នុង​ស្ទឹង​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។…

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​០៥ សីហា ២០១៨ មាន​ករណី​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​ក្នុង​ស្ទឹង​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

សព​ខាងលើ​ឈ្មោះ អ៊ុ​ក ចាន់​តារា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​សាក្សី​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ អ្នកស្រី​ឈ្មោះ អ៊ុ​ក ណែម អាយុ​៦៦​ឆ្នាំ ត្រូវជា​ម្តាយ​បាន​នាំ​កូន​យក​ទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រសាទ​នៅផ្ទះ​ឈ្មោះ សែ​ម រ៉ុ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​កំពុង​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។ រហូត​ដល់​យប់​ថ្ងៃ​០២ ខែសីហា​នេះ ស្រាប់តែ​កូនប្រុស​ឈ្មោះ អ៊ុ​ក ចាន់​តារា បាន​ដាច់​ច្រវាក់​ជើង​មិនដឹងរ​ត់ទៅ​ណា​រក​មិនឃើញ​ទៀត​ផង ហើយ​ពេល​នោះ​គាត់​ជា​ម្តាយ​ក៏​អស់សង្ឃឹម និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះដល់​ថ្ងៃ​ទី​០៥ សីហា វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ទើប​គាត់​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា មាន​គេ​ប្រទះ​ឃើញ​សព ស្លៀកខោ​ចង្កេះ​កៅស៊ូ ក្រណាត់​ក្រឡា ត្រឹម​ជង្គង់ អត់​ពាក់អាវ មាន​ចាក់​សាក់​លើ​ស្មា​ទាំង​សងខាង និង​មាន​ចាក់សោរ​ច្រវាក់​ជើង​ខាងស្តាំ ប្រវែង​២​ម៉ែត្រ ក្រៅពី​នោះ​ពុំ​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ពេល​នោះ​អ្នកស្រី​ទើប​ដឹង​ថា សព​ពិតជា​កូនប្រុស​គាត់​អណ្តែត​នៅ​ក្នុង​ស្ទឹង​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង​ភ្នំ ខេត្តកណ្តាល ត្រូវ​បាន​គេ​ស្រង់​ដាក់​លើគោក​នោះ​ហើយ ។

ក្រោយមក​សមត្ថកិច្ច​បាន​ពិនិត្យ​សព និង​មានការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ។ នៅ​ពេល​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ទៅ​លោក​មេ​ភូមិ ដើម្បី​រក្សា​ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ