ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ទៀត​ហើយ មួយ​ករណី​នេះ​!!!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​បាន​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ៗ​បន្ទាប់​ពីរ​ងរ​បួស​ដោយសារ​រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​បុក​ពេញទំហឹង​រួច​មក ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​០៥ ខែសីហា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​បាន​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ៗ​បន្ទាប់​ពីរ​ងរ​បួស​ដោយសារ​រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​បុក​ពេញទំហឹង​រួច​មក ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​០៥ ខែសីហា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូរ​ម៉ែត្រ​លេខ 39-40 ស្ថិត​នៅ​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2T- 1839 បើកបរ​ដោយ​ជនជាតិ​ចិន ឈ្មោះ នី​វ ឈៀក​គ័​រ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ បើកបរ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​(​ជិះ​បញ្ច្រាសទិស​គ្នា​) ម៉ាក់​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1H- 7617 បើកបរ​ដោយ​ឈ្មោះ ម៉ៅ ទារុណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្រាំង​ច​ចាប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នក​ជិះ​ពីក្រោយ​ឈ្មោះ យឹ​ម រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​អ្នក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ។ ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់ និង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ។ ចំពោះ​ជនជាតិ​ចិន​សមត្ថកិច្ច​កំពុង​យក​មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ។

ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​និង​២០​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៥០-៥១ ភូមិ​ញរ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។

សមត្ថកិច្ច​ច្បារមន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ក្រហម សេរី​២០១៨ គ្មាន​ស្លាក​លេខ​ជិះ​គ្នា​ពីរ​នាក់ បើក​ទិស​ដៅ​ពី​លិចទៅ​កើត​។ អ្នកបើកបរ​ឈ្មោះ វើ​ប អូន​ទូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​ស្លាប់​) ។

អ្នក​រួម​ដំណើរ​ឈ្មោះ រឹម សា​រ៉ា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​រស្មី ឃុំ​រស្មី ស្រុក​ភ្នំស្រួច​(​ស្លាប់​) ពេល​បើក​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​ធំ​មិន​ស្គាល់​ម៉ាក កំពុង​បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងគ្រោះថ្នាក់​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ហ្នឹង​កន្លែង ចំណែក​រថយន្ដ​បាន​បើក​រត់គេច​ទៅ​ទិស​ខាងលិច​បាត់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ