ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​ប្រទូស្ត​​នឹង​អ្នក​ដទៃ​ប្រយ័ត្ន​មាន​ពៀរ

5 ឆ្នាំ មុន

មនុស្ស​យើង​បើ​គិតតែ​ពី​គិត​ឈ្នានីស ប្រ​ទួ​ស​រ៉ា​យ ប្រកួតប្រជែង​គ្នា ចង់​យកឈ្នះ​អ្នក​ដទៃ​ដោយ​គំនិតអាក្រក់​ផ្សេង​ៗ ហើយ​ក៏​បៀតបៀន​គ្នា តើ​នេះ​មាន​ចំណុច​ណា​ដែល​ល្អ​នោះ? សេចក្តី​ពិត គ្មាន​បាន​ទទួល​អ្វី​ក្រៅ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ពើត​ចិត្ត​ឡើយ ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ​ដូច​គ្នា​មិន​គិត​រក​ច្រកចេញ​ដោយ​ការ​ប្រព្រឹត្ត​សុចរិត…

មនុស្ស​យើង​បើ​គិតតែ​ពី​គិត​ឈ្នានីស ប្រ​ទួ​ស​រ៉ា​យ ប្រកួតប្រជែង​គ្នា ចង់​យកឈ្នះ​អ្នក​ដទៃ​ដោយ​គំនិតអាក្រក់​ផ្សេង​ៗ ហើយ​ក៏​បៀតបៀន​គ្នា តើ​នេះ​មាន​ចំណុច​ណា​ដែល​ល្អ​នោះ? សេចក្តី​ពិត គ្មាន​បាន​ទទួល​អ្វី​ក្រៅ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ពើត​ចិត្ត​ឡើយ ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ​ដូច​គ្នា​មិន​គិត​រក​ច្រកចេញ​ដោយ​ការ​ប្រព្រឹត្ត​សុចរិត បែរជា​ខំ​សន្សំ​ទុច្ចរិត​បន្ថែម​ទុក្ខ​ដាក់ខ្លួន​ទៅ​វិញ សម​ដូច​ពុទ្ធ​គាថា​ទ្រង់​ត្រាស់​សម្តែង​ក្នុង​គម្ពីរ​ធម្មបទ​ថាៈ

ជ​យំ វេ​រំ ប​សវ​តិ ទុក្ខំ សេ​តិ បរា​ជិ​តា ឩ​បស​ន្តោ សុ​ខំ សេ​តិ ហិ​ត្វា ជយ​បរា​ជ​យំ ។
បុគ្គល​អ្នក​ឈ្នះ តែង​រង​នូវ​ពៀរ បុគ្គល​អ្នក​ចាញ់ តែង​ដេក​ជា​ទុក្ខ ចំណែក​អ្នក​លះបង់​នូវ ការ​ឈ្នះ​និង​ការ​ចាញ់​ចេញ​ហើយ ជា​អ្នក​ស្ងប់រម្ងាប់ ទើប​ដេក​នៅ​ជា​សុខ ។

ដើមហេតុ​ដែល​នាំ​ឱ្យ​ចងពៀរ​នឹង​គ្នា គឺ​ផ្តើម​ចេញពី ឥស្សា ក្តី​សេចក្តី​ច្រណែន និង​មច្ឆរិយៈ សេចក្តី​កំណាញ់​ហ្នឹងឯង​ជា​មេ​បាប ជាដើម​ចម ។ កាលបើ​បុគ្គល​បាន​សិក្សា​អំពី​ដំណើរ​ជីវិត​យល់​ច្បាស់​ហើយ ក៏​ឃើញ​ថា ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ឡើយ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ ក៏​មាន​សេចក្តី​ទុក្ខ​ពេញ​ពោរ​ទៅ​ហើយ​ដែរ និង​ចង់បាន​តែ​សេចក្តីសុខ ដូច​ជា​យើង​អ៊ីចឹង​ដែរ ។

កាលបើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ ឈ្នានីស​គេ​ឈ្មោះ​ថា​យើង​ចង់បាន​សេចក្តីសុខ​ពី​អ្នក​ដទៃ ចុះបើ​អ្នក​ដទៃ​នោះ​មិន​មាន​សេចក្តីសុខ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ផង តើ​មាន​សេចក្តីសុខ​ឯណា សម្រាប់​ប្រគល់​ឲ្យ​យើង ។ សូម​មនុស្ស​គ្រប់​រូប​ធ្វើ​ជា​មនុស្ស​មនុស្សា ឬ​ជា​មនុស្ស​ទេ​វោ ដោយ​មានធម៌​ប្រចាំចិត្ត​សន្តាន​ជា​និច្ច ។