ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ទៅ​កម្មវិធី​បាត់​ឈឹង​… បងប្អូន​តាម​ហៅ​ទើប​ដឹង​ផ្អើល

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ជនជាតិភាគតិច ដែល​​រស់នៅ​តំបន់​ព្រៃ​ភ្នំ​តែងតែ​ផឹកស្រា​.​ស​ជា​ប្រចាំ​ថ្ងៃ​ភ្លេច​បាយ​ភ្លេច​ទឹក​រហូត​ខ្យល់គរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ជង ឃុំ​អូ​ជុំ…

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ជនជាតិភាគតិច ដែល​​រស់នៅ​តំបន់​ព្រៃ​ភ្នំ​តែងតែ​ផឹកស្រា​.​ស​ជា​ប្រចាំ​ថ្ងៃ​ភ្លេច​បាយ​ភ្លេច​ទឹក​រហូត​ខ្យល់គរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ជង ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ។

តាម​សមត្ថកិច្ច​ស្រុក​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡា​ត់ ម៉ា​លើ​យ អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សែន​ផ្ទះ​បង​ប្អូន​ដែល​នៅ​ជិត​គ្នា ហើយ​កម្មវិធី​នោះ​មាន​ទាំង​ស្រា​.​ស ស្រា​ពាង​និង​ស្រា​បៀ​ផង​ដែរ​ដោយ​មាន​អ្នក​ភូមិ​ចូលរួម​ពី​២០​ទៅ​៣០​នាក់ ។ នៅ​ពេល​ចប់​កម្មវិធី​សែន ក៏​ចាប់ផ្តើម​នាំ​គ្នា​ផឹកស្រា​ចាប់ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​១០​យប់​ទើប​នាំ​គ្នា​ឈប់ ហើយ​អ្នក​នៅ​ក្នុង​កម្មវិធី​គេ​សង្កេត​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ផឹកស្រា​.​ស​យ៉ាងច្រើន​រហូត​ស្រវឹង​ភ្លេច​បាយ​​ភ្លេច​ទឹក និង​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​គឺ​ដេក​នៅផ្ទះ​កម្មវិធី​នោះ​តែ​ម្ដង​។

សមត្ថកិច្ច​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​កើតហេតុ បងប្អូន​សាច់ញាតិ​បាន​ហៅ​ស្ត្រី​រង​គ្រោះ​ឱ្យទៅ​ផ្ទះ​វិញ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ។ លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ រួម​ផ្សំ​នឹង​ផឹកស្រា​ច្រើន​ពេក​មិន​ហូប​បាយ​ទឹក ដូច្នេះ​គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​ឡើយ​។ ក្រោយ​ពី​ត្រួតពិនិត្យ​រួច​បាន​ប្រគល់​សព​ឱ្យ​បងប្អូន និង​ប្ដី​ស្ត្រី​រង​គ្រោះ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​រំលឹក​ថា កាល​នៅ​ថ្ងៃ​ទី​២០ កក្កដា វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ក៏​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​សា​អ៊ួ​យ ការ​វី​ង អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក៏​ញៀន​នឹង​ស្រា​.​ស​ផឹក​ជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ស្លាប់​ដូច​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ