ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​​ស្រែក​ផ្អើល​ពេញ​ភូមិ​ថា «​មានរឿង​ហើយ​ៗ»

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មនុស្ស​ញៀន​ស្រា​បាន​យក​កាំបិតប៉័ងតោ​អារ​.​ក​សម្លាប់​បុរស​ចំណាស់​ដែល​ជា​ជន​ពិការ​ស្វិតជើង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ សីហា នៅ​លើ​គ្រែ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ។…

ខេត្តសៀមរាប ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មនុស្ស​ញៀន​ស្រា​បាន​យក​កាំបិតប៉័ងតោ​អារ​.​ក​សម្លាប់​បុរស​ចំណាស់​ដែល​ជា​ជន​ពិការ​ស្វិតជើង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ សីហា នៅ​លើ​គ្រែ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈិ​ត ខ្វាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជន​ពិការ​ស្វិតជើង មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែកជនសង្ស័យ​ឈ្មោះ អ៊ុ​ច ចាន់​ណា ហៅ​ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម (​ផ្ទះ​ជនសង្ស័យ​និង​ផ្ទះ​ជន​រង​គ្រោះ​នៅ​ទល់មុខ​គ្នា​) ។

បើ​តាម​សាក្សី​ជា​អ្នក​ជិតខាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មូលហេតុ​ផ្តើម​ចេញពី​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា ហើយ​មាន​សតិ​មិន​ប្រក្រតី រីឯ​ជន​រង​គ្រោះជា​មនុស្ស​ពិការ​ស្វិតជើង ដើរ​កាន់​ឈើច្រត់ និង​មិន​ដែល​មាន​ទំនាស់ ឬ​គំនុំ​ជាមួយ​គ្នា​នោះ​ទេ ហើយជនសង្ស័យ​​ធ្លាប់​ផឹកស្រា​ជុំ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​អារ​.​ក​សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​បាន​ទុក​កាំបិត​ចោល​នៅ​លើ​គ្រែ​ក្បែរ​សព​ជន​រង​គ្រោះ និង​បាន​ស្រែក​ផ្អើល​ពេញ​ភូមិ​ថា «​មានរឿង​ហើយ​ៗ» រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ