ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បរទេស​ម្នាក់​​ដេក​ស្លា.ប់​ក្នុងផ្ទះជួល​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ​BARANOVSKANINA អាយុ​៨០​ឆ្នាំ…

ខេត្តកំពត ៖ ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ​BARANOVSKANINA អាយុ​៨០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​ FA 222264 ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​។

នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ឡា​ង សុ​ខឿន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជា​អ្នក​ថែទាំ និង​កូនស្រី​របស់​ស្ត្រី​​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ជិត​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ដោយសារ​ជំងឺ​មហារីក​សុដន់ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​សព​ស្ត្រី​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​មាន​ជម្ងឺ​រ៉ាំរ៉ៃ​គឺ​ជំងឺ​មហារីក​សុដន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ