ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័លខ្លាំង… នាងផឹកឱ្យស្រវឹង អូសដៃកូនស្រីរត់ចូលឡាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ផឹកស្រាស្រវឹង​បាន​វាយដំ​ធ្វើបាប​កូនស្រី​អាយុ​៨​ឆ្នាំ ព្រមទាំង​ចាប់​អូស​ដៃ​បម្រុង​រត់​ចូល​រថយន្ត​ទៀត តែ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​នោះ​នាំ​គ្នា​ជួយ​ឃាត់​និង​ចាប់ ហើយ​ប្តឹង​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​មក​អន្តរាគមន៍ ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ផឹកស្រាស្រវឹង​បាន​វាយដំ​ធ្វើបាប​កូនស្រី​អាយុ​៨​ឆ្នាំ ព្រមទាំង​ចាប់​អូស​ដៃ​បម្រុង​រត់​ចូល​រថយន្ត​ទៀត តែ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​នោះ​នាំ​គ្នា​ជួយ​ឃាត់​និង​ចាប់ ហើយ​ប្តឹង​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​មក​អន្តរាគមន៍ ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ​សីហា ស្ថិត​នៅ​រង្វង់​មូល​ចោម​ចៅ ក្នុង​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​
ជ័យ ។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ស្រឿ​ន ច​ន្ធី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ខាងជើង​សាលាសង្កាត់​ចោម​ចៅ​៣ និង​មានស្រុក​កំណើត​នៅ​ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​កូនស្រី​ឈ្មោះ សុខ ស្រី​ស្រស់ ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នេះ​ប្រាប់​ថា នៅ​វេលា​ម៉ោងជាង​១១​យប់​នោះ ខណៈ​គាត់​ទៅ​អង្គុយ​ហូប​អាហារ​ពេល​យប់ ​នៅម្តុំ​រង្វង់​មូល​ចោម​ចៅ ស្រាប់តែ​ឃើញ​ស្ត្រី​ខាងលើ​ក្នុង​ភាព​ស្រវឹង​ចុះ​ពីលើ​កង់​បី​វាយ​កូនស្រី ​បណ្តាលឱ្យ​ស្រែកយំ​ផ្អើល​អ្នកដំណើរ ព្រមទាំង​ចាប់​អូស​ទាញ​ដៃ​បម្រុង ​រត់​ចូល​រថយន្ត​ទៀត​ផង ។ ពេល​នោះ អ្នក​ឃើញ​ហេតុការណ៍​ក៏​នាំ​គ្នា​ជួយ​ឃាត់​និង​ចាប់ ហើយ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​អន្តរាគមន៍​នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

តាម​ស្ត្រី​ជា​ម្តាយ​និយាយ​ថា ដោយសារ​គាត់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​អត់​លុយ ក៏​បាន​ទៅ​រក​ខ្ចី​លុយ​អ្នក​ស្គាល់គ្នា ​ដើម្បី​ទុក​សម្រាលកូន តែ​ខ្ចី​គេ​មិន​បាន ឯ​ប្តី​ក៏​ចុះ​ចោល​ទៅ​មាន​ស្រី​ផ្សេង​ទៀត ។ ដោយសារ​ទ័ល​ច្រក​ខ្លាំង​ ទើប​ផឹកស្រា​ឲ្យ​ស្រវឹង រួច​ចាប់​ទាញ​ដៃ​កូនស្រី​​បម្រុង​រត់​ចូល​រថយន្ត​ឱ្យ​បុក​ស្លាប់​ទាំងអស់​គ្នា​តែ
​ម្តង​ទៅ តែ​ក៏​ត្រូវ​បាន​អ្នក​ឃើញ​ជួយ​ចាប់​ឃាត់ ។

ក្រោយ​ពី​សមត្ថកិច្ច​នាំ​មក​ដល់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ក៏​បាន​រៀបចំ​កន្លែង​ឱ្យ​​ម្តាយ​និង​កូនស្រី​នេះ​ដេក​នៅ​មួយ​យប់​សិន រង់ចាំ​ព្រឹក​ឡើង​ ទើប​ឱ្យ​ត្រឡប់​ទៅ​វិញ ៕​

អត្ថបទសរសេរ ដោយ