ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរត្រឹមត្រូវ​មិនរកស៊ីទេ​ បែរ​ជា​រកស៊ី​របរ​ទុច្ចរិត​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លោក​ជីវ…

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លោក​ជីវ ចាន់​ដា​រ៉ា ព្រះរាជ​អា​ជា្ញ​នៃ​អម​សាលាដំបូង​ខេត្តតាកែវ និង​លោក​វរសេនីយ៍ឯក មឿ​ន សា​រុន អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង សហការ​ជាមួយ​កំ​លាំ​សមត្ថកិច្ច​នគរបាលខណ្ឌចំការមន បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ចុះ​ចាប់​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ដែល​ទទួលផល​ចោរកម្ម ​។

សមត្ថកិច្ច​បាន​ធើ្វ​ការ​ត្រួតពិនិត្យ​នៅផ្ទះ​ជនសង្ស័យ​ខាងលើ​ឈ្មោះ​សន សំអាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្ថិត​នៅ​ភូមិ​ពេ​ជ​ឥន្ទ្រា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។

ក្រោយ​ពី​កំលាំង​ជំនាញ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ចាប់​ខ្លូ​ន​ជនសង្ស័យ​ និង​វ​ត្ថុតាង​ដូចជា​ ​ខ្នងកង់​ម៉ូតូ​ចំនួន​មួយ​, កញ្ចក់​ម៉ូតូ​ចំនួន​១០​គូ​ស្មើនឹង​២០ និង​សោ​សំរាប់​ដោះ​ម៉ូតូ​មួយ​ចំនួន​ផង​ដែរ​ ដើម្បី​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌចំការមន​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ