ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅម្នាក់ៗឡើងខ្លាំង… នៅថ្ងៃនេះ !!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករ​​កាត់ដេរ​យីហោ​ «JU LI»​ជាង​២០០​នាក់ ​មាន​ភាព​តែលតោល​ដូច​ជា​ខ្លែង​ដាច់​ខ្សែ បន្ទាប់​ពី​​​ថៅកែ​២​នាក់​ប្ដី​-ប្រពន្ធ​​បាន​ស្លាប់​ចោល​ ដោយ​​មាន​ជម្ងឺ​ហើយ​ក៏​​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន ​​ចំណែក​សិប្បកម្ម​មួយ​នេះ…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករ​​កាត់ដេរ​យីហោ​ «JU LI»​ជាង​២០០​នាក់ ​មាន​ភាព​តែលតោល​ដូច​ជា​ខ្លែង​ដាច់​ខ្សែ បន្ទាប់​ពី​​​ថៅកែ​២​នាក់​ប្ដី​-ប្រពន្ធ​​បាន​ស្លាប់​ចោល​ ដោយ​​មាន​ជម្ងឺ​ហើយ​ក៏​​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន ​​ចំណែក​សិប្បកម្ម​មួយ​នេះ ​គ្មាន​អ្នកគ្រប់​គ្រង​​​បន្ត​ទៀត​ ដើម្បី​ឱ្យ​សង្វា​ក់​ផលិត​កម្ម​អាច​ដំណើរការ​បន្ត​ដូច​ដើម បាននាំគ្នាធ្វើការតវ៉ា ដោយបានបិទផ្លូវ កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ សីហា នេះ ស្ថិត​​នៅ​ចំណុច​មុខ​សិប្បកម្ម ​«JU LI»​ ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កា​កប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍បន្តថា ដោយ​ត្រូវ​បាន​បិទទ្វារ​​ដោយ​ស្វ័យប្រវត្តិ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ចំណែក​​ក្រុម​កម្មក​មានការ​ជ្រួលច្របល់​ រហូត​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ទាមទារ​ ឱ្យ​មាន​ដំណោះ​ស្រាយ​​លើ​ប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​ ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន ​។ ​ប៉ុន្តែ​រយៈពេល​មួយ​អាទិត្យ​មក​ហើយ ​គ្មាន​មន្ត្រី​ស្ថាប័ន​ណា​​អើពើ​ឡើយ ​រហូត​ដល់​ពេល​កម្មករ​នាំ​គ្នា​បិទផ្លូវ​ ទើប​លេចមុខ​មន្ត្រី​ក្រសួង​ការងារ ​និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត បានចុះ​​​មក​ដំណោះស្រាយ​ជូន​កម្មករ ​។

គួរបញ្ជាក់ថា ថៅកែ​សិប្បកម្ម​ខាងលើ​នោះ​ មាន​ប្រពន្ធ​ឈ្មោះ​LI FUZI​ ជនជាតិ​ចិន អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជម្ងឺ​នៅ​ឯ​ប្រទេស​ចិន កាលពី​អំឡុង​​ខែ​មិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​សិប្បកម្ម​មិន​បាន​ផ្អាក​នោះ​នោះ​ទេ​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដដែល ក្រោម​ការ​គ្រប់គ្រង​បន្ត​ដោយ​បុរស​ជា​ប្ដី​។ ​លុះ​ក្រោយ​ពេល​ប្រពន្ធ​ស្លាប់​ចោល​នោះ ​បាន​ធ្វើ​ឲ្យ​ថៅកែ​ជា​ប្ដី​ឈ្មោះ KOR JU អាយុ​៤៩​ឆ្នាំ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង ខូចចិត្ត​ខ្លាំង​ណាស់​គាត់​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​និង​បាន​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តាម​ប្រពន្ធ​ម្ដង​ជា​ពីរ​ដង​ថែម​ទៀត​ផង​ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ ដោយ​បុគ្គលិក​កម្មករ​ជា​ជួយ​ទាន់ ហើយ​គាត់​ក៏​ធ្លាប់​ផ្ដាំ​ថា​ពេល​គាត់​ស្លាប់​ទៅ​ជួយ​យកសា​ព​ទៅ​បញ្ចុះ​ក្បែរ​សព​ប្រពន្ធ​គាត់​ផង​ព្រោះ​គាត់​ស្រឡាញ់​ប្រពន្ធ​គាត់​ខ្លាំង​ណាស់​។​

ប៉ុន្តែ​ទី​បំផុត​ គាត់​ធ្វើ​អត្តឃាត​ទាល់តែ​បាន ដោយនៅ​វេលា​ម៉ោង​០៦​ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​គាត់​ចងក​ស្លាប់មាន​សភាព​ហើម​ស្អុយ​នៅ​លើ​ជាន់​ទី​២​ផ្ទះ​ជួល​លេខ​៦០៧​អា ផ្លូវ​លេខ​៦៨​កា ភូមិ ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បាត់​ទៅ​ហើយ​ ។

​​លោក​វង្ស សុវណ្ណ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ ​សម្រាប់​ដោះស្រាយ​បាតុកម្ម​ និង​កូដកម្ម​នៃ​ក្រសួង​ការងារ​បាន​ថ្លែង ​ទៅ​កាន់​ក្រុម​កម្មករ​ថា សូម​បងប្អូន​មានការ​ស្ងប់ស្ងៀម​ ព្រោះ​ក្រុមការងារ​មិន​បាន​ព្រងើយ​កន្តើយ​អំពី​បញ្ហា​នេះ​ទេ ។​ ក្រុមការងារ​បាន​ដុតដៃដុតជើង​ក្នុង​រឿង​ហើយ​ពេល​នេះ​ បាន​និង​កំពុង​រៀបចំ​ឯក​សារ​ដាក់​ជូន​ស្នើរ​សុំ​ទៅ​រាជរដ្ឋាភិបាល​និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ដើម្បី​ស្នើរ​សុំ​ថវិកា​បុ​រេ​ប្ប​ទាន នេះ​ហើយ​ម្យ៉ាងទៀត​ក្រុមការងារ​ក៏​កំពុង​ធ្វើ​តារាង​មួយ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឡើង​ប្លង់​ទៅ​ចៀសវាង​កុំ​ឲ្យ​មានការ​ខុសឆ្គង​តារាង រួច​ហើយ​បាន ដាក់​ឆ្លង​ទៅ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​ការិយាល័យ​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​ហើយ​។

អត្ថបទសរសេរ ដោយ