ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​ដែល​ថត​ជាប់​​កាមេរ៉ា​នោះ… ពេល​នេះ​កំណត់​មុខសញ្ញា​បាន​ហើយ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចោរ​២​នាក់​នេះ​ក្លាហាន​មែន​… បាន​លើក​ទូដែក​ដាក់​លុយនៅ​រោងចក្រ​ដេរ​កាបូប​មួយ​យី​ហោ​ អិ​ម​អេ​ហ៊ែ​ន​ប៊ែ​ក​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី យក​ចេញ​មក​ក្រៅ ហើយ​គាស់​យក​សម្ភារ​អស់​មួយ​ចំនួន​នៅ​ក្នុង​ទូដែក​នោះ រួច​គេចខ្លួន​បាត់​អស់ ។…

ខេត្តកំពង់ស្ពឺ ៖ ចោរ​២​នាក់​នេះ​ក្លាហាន​មែន​… បាន​លើក​ទូដែក​ដាក់​លុយនៅ​រោងចក្រ​ដេរ​កាបូប​មួយ​យី​ហោ​ អិ​ម​អេ​ហ៊ែ​ន​ប៊ែ​ក​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី យក​ចេញ​មក​ក្រៅ ហើយ​គាស់​យក​សម្ភារ​អស់​មួយ​ចំនួន​នៅ​ក្នុង​ទូដែក​នោះ រួច​គេចខ្លួន​បាត់​អស់ ។ សកម្មភាព​និង​រូបភាព​ចោរ​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​រោងចក្រ ហើយ​នេះ​ជា​លើក​ទី​២ ដែល​ក្រុម​ចោរលួច​ចូល​ទៅ​ក្នុង​រោងចក្រ លើក​ទូដែកចេញ​មក​ក្រៅ​ដែល​ពេល​នេះ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។

ហេតុការណ៍​ថ្មី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ លពី​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ដែល​រោងចក្រ​ដេរ​កាបូប​ខាង​លើ ស្ថិត​នៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។ បើ​តាម​ជំនួយការ​រដ្ឋបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅ​ពេល​ដែល​កម្មករ​បុគ្គលិក​ចូល​ធ្វើការ ស្រាប់តែ​ឃើញ​មាន​ស្នាម​រើ​កកាយ​នៅ​ក្នុង​ការិយាល័យ ហើយ​បាត់​ទូដែក​ដាក់​សម្ភារ​ទៀត​ផង ។ ក្រោយ​ពី​ឃើញ​ដូច្នេះ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​និង​ស្រាវជ្រាវ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ស្រុក​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ទូដែក​នៅ​ក្នុង​បន្ទប់​ថៅកែ​ដែល​ដាក់​នៅ​ក្រោម​តុ​ធើ្វ​ការ ត្រូវ​ក្រុម​ចោរ​លួច​យក​ទៅ​បាត់ ។ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែសីហា ដោយ​ក្រុម​ចោរ​ដែល​មិនដឹង​ចំនួន​បាន​ធើ្វ​សកម្មភាព​កាត់​របង និង​គាស់​បង្អួច​ដាក់​កង្ហារ​បូម​ខ្យល់​ចូល​លួច​យក​ទូដែក ។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ប្រទះ​ឃើញ​ទូដែក​ដែល​ក្រុម​ចោរ​សែង​ចេញពី​ក្នុង​បរិវេណ​រោងចក្រ យក​មក​គាស់​នៅ​ក្នុង​ព្រៃ​នៅ​ទិសនិរតី​រោងចក្រ​ប្រមាណ​២០០​មែ​៉​ត្រ ។ តាម​បុគ្គលិក​រដ្ឋបាល​រោងចក្រ​ប្រាប់​ថា សម្ភារ​​​បាត់បង់​មាន កុំ​ព្យូ​ទ​រ័​២​គ្រឿង តែ​សម្ភារ​ក្នុង​ទូដែក​មិន​ទាន់​ដឹង​ព្រោះ​ថៅកែ​ធំ​បាន​ចេញ​ទៅ​ហុងកុង​មុន​ពេល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​។

ចំណែក​រឿង​លុយកាក់​នោះ​ទាល់តែ​ថៅកែ​ទើបដឹង​ចំនួន ព្រោះ​មាន​តែ​ថៅកែ​ទេ​ដែល​ជា​អ្នកកាន់កាប់​ទូដែក​នេះ ។លោក មុ​ុ​ិ​ច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ជួល​សន្តិសុខ​យាម​យប់​ចំនួន​៤​នាក់ ដែល​សុទ្ធ​សឹង​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន ធី​ភី​អែ​ស ។ក្រុម​កម្មករ​បាន​និយាយ​ដែរ​ថា មាន​សន្តិសុខ​យាម​ហើយ​នៅ​តែ​ចោរ​ហ៊ាន​ចូល​លួច​ទូដែក​សែង​ចេញ​បាន​ទៀត ករណី​នេះ​សង្ស័យ​ខ្មោច​ស្រុក​ឱ្យដៃ​ហើយ​ទើប​ខ្មោច​ព្រៃ​ហា៑ន​ចូល ។ ជាង​នេះ​ទៀត លុយ​ទុក​ក្នុង​ទូដែក​សម្រាប់​បើក​ឱ្យ​កម្មករ​បុគ្គ​លិក​ក៏​មិន​តិច​ដែរ ដែល​ក្រុម​ចោរលួច​យក​ទៅ​នោះ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​កាមេរ៉ា​សុវត្ថិភាព​​រោង​ចក្រ​ថត​បាន​មុខ​ចោរ​ម្នាក់​យ៉ាង​ច្បាស់​ទៀត​ផង នៅ​ពេល​ដែល​គេ​កំពុង​សែង​ទូដែក​ចេញ​ក្រៅ​នោះ ។

អធិការរង​នគរបាល​ស្រុក​បន្ត​ថា ករណី​ខាងលើ មន្ត្រី​ជំនាញ​បន្ត​ធើ្វ​ការ​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ចំពោះ​រូប​ចោរ​ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​នោះ ពេល​នេះ​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ចាប់ខ្លួន ។

គួរ​រំឭក​ថា លុយរាប់​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ក្រុម​ចោរលួច​ចូល​ក្នុង​រោងចក្រ​ផលិត​កាបូប​និង​បន្តោង​សោ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​អាយ​ឌាល ផេ​ស៊ី​ហ្វិ​ក​(​ខេ​ម​បូ​ឌា​) កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លង​មកនេះ នា​វេលា​រំលង​អធ្រាត្រ ហើយ​រហូត​មក​ដល់​ថ្ងៃនេះ សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រកមុខ​ចោរ​ឃើញ​នៅឡើយ​ទេ ។ ការ​ធ្វើ​សកម្មភាព​លួច​នា​វេលា​រំលង​អធ្រាត្រ​នោះ ក៏​មានការ​សន្និដ្ឋាន​និង​មន្ទិល​សង្ស័យ​ថា បើ​ខ្មោច​ក្នុង​មិន​ឱ្យដៃ​តើ​ខ្មោច​ក្រៅ​ម៉េច​នឹង​ហ៊ាន​ទៅ ?

រោងចក្រ​ផលិត​កាបូប​និង​បន្តោង​សោ​នេះស្ថិត​នៅ​ក្នុងភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គងស្រុក​សំរោង​ទង ដូច​រោងចក្រ​ដេរ​កាបូប​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ