ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នឹង​បន្ត​រឹង​មាំ​នៅ​ឆ្នាំ​ក្រោយ​នេះ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ មន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ថៃ​គិត​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ​នឹង​បន្ត​រឹង​មាំ​នៅ​ឆ្នាំ​ក្រោយ ដែល​អាច​នាំ​ចេញ​បាន​យ៉ាង​ហោច​ណាស់​ចំនួន​១០​លាន​តោន ព្រោះតែ​កំណើន​នៃ​តម្រូវការ​ជា​បន្តបន្ទាប់ ។ លោក Adul Chotinisakorn…

ទីក្រុង​បាងកក ៖ មន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ថៃ​គិត​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ​នឹង​បន្ត​រឹង​មាំ​នៅ​ឆ្នាំ​ក្រោយ ដែល​អាច​នាំ​ចេញ​បាន​យ៉ាង​ហោច​ណាស់​ចំនួន​១០​លាន​តោន ព្រោះតែ​កំណើន​នៃ​តម្រូវការ​ជា​បន្តបន្ទាប់ ។

លោក Adul Chotinisakorn ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស បាន​ឲ្យ​ដឹង​ថា ៖ «ទស្សនវិស័យ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ថៃ នឹង​មាន​ភាព​វិជ្ជមាន​រហូត​ដល់​ឆ្នាំ​ក្រោយ ដោយ​ការ​នាំ​ចេញ​អាច​នឹង​កើនឡើង​ដល់​១០​លាន​តោន​ដូច​ឆ្នាំ​២០១៨​នេះ​ដែរ » ។

ក្រសួងកសិកម្ម​អា​មេ​រិ​កបាន​ព្យាករ​ថា ការ​នាំ​ចូល​អង្ករ​នៅ​ទូ​ទាំង​ពិភពលោក នឹង​កើន​ឡើង​​ពី​៤៨,៦៧​លាន​តោន​ក្នុងឆ្នាំនេះ រហូត​ដល់​៤៩,៥​លាន​តោន​នៅ​ឆ្នាំ​ក្រោយ ។
លោក Adul Chotinisakorn បាន​បន្ថែម​ទៀត​ថា តម្លៃ​អង្ករ​របស់​ថៃ ក៏​បាន​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ផង​ដែរ ។

មក​ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន​៦,៤​លាន​តោន ដែល​ទាប​ជាង​ឆ្នាំ​មុន​០,២% ក្នុង​តម្លៃ​៣,២៦​ប៊ី​លាន​ដុល្លារ ។

លោក Adul Chotinisakorn បន្ថែម​ថា មន្ត្រី​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស នឹង​ពិភាក្សា​ជាមួយ​ភាគី​ប្រទេស​ចិន ស្តី​ពី​គម្រោង​របស់​ចិន ក្នុង​ការ​ទិញ​អង្ករ​បន្ថែមចំនួន​១​លាន​តោន​​នៅ​ឆ្នាំ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​វិនិយោគ រួម​មាន គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​, ការ​ទិញ​អង្ករ​២​លាន​តោន និង​កៅស៊ូ​២០​ម៉ឺន​តោន​ផង​ដែរ ។

មន្ត្រី​ថៃ និង​ភាគី​ប្រទេស​ចិន​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​ទិញ​អង្ករ​ថ្មី​និង​ចាស់ ចំនួន​១​លាន​តោន រួម​ទាំង​កៅស៊ូ​២០​ម៉ឺន​តោន​ផង​ដែរ​។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ