ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ត្រៀមខ្លួន​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ គណៈកម្មការ​ពន្ធ​របស់​ក្រុមប្រឹក្សារដ្ឋ​បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ប្រសិនបើ​អា​មេ​រិ​ក​បន្ត​បង្កើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ។ ប្រទេស​ចិន​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៥.២០៧​ប្រភេទ ក្នុង​កម្រិត​២៥%,…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ គណៈកម្មការ​ពន្ធ​របស់​ក្រុមប្រឹក្សារដ្ឋ​បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ប្រសិនបើ​អា​មេ​រិ​ក​បន្ត​បង្កើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ។

ប្រទេស​ចិន​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៥.២០៧​ប្រភេទ ក្នុង​កម្រិត​២៥%, ២០%, ១០% និង​៥%​។ គណៈកម្មការ​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​ថា ពន្ធ​ទាំងនេះ​នឹង​មាន​ប្រសិទ្ធភាព ប្រសិនបើ​អា​មេ​រិ​ក​រារាំង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគី ដោយ​បង្កើន​ពន្ធ​ថ្មី​ៗ​លើ​ផលិតផល​ចិន ។

សេចក្តី​ប្រកាស​នេះ​បាន​ចេញផ្សាយ បន្ទាប់​ពី​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រកាស​កាលពីដើម​ស​ប្តា​ហ៍​មុន​ថា ពួក​គេ​កំពុង​ពិចារណា​លើ​ការ​បង្កើន​ពន្ធ​ពី​១០%​ទៅ​២៥% លើ​ផលិតផល​ចិន ស្មើ​ទឹកប្រាក់​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា អា​មេ​រិ​កបាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​រួច​មក​ហើយ​កាលពី​ខែកក្កដា ហើយ​ចិន​ក៏​បាន​ឆ្លើយ​តប​វិញ​ផង​ដែរ ។

គណៈកម្មការ​នេះ​បញ្ជាក់​ថា ប្រទេស​ចិន​ចេញ​វិធានការ​ដាក់​ពន្ធ​ដើម្បី​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ខ្លួន​, ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម រួម​ទាំង​កាត់​បន្ថយ​ការ​ប៉ះពាល់​លើ​ផលិតកម្ម​ក្នុងស្រុក និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាដើម។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា កាលបរិច្ឆេទ​សម្រាប់​ការ​អនុម័ត​ពន្ធ នឹង​ពឹងផ្អែក​ទៅ​លើ​សកម្មភាព​របស់​អា​មេ​រិ​ក ហើយ​ចិន​មាន​សិទ្ធិ​ចេញ​វិធានការ​ឆ្លើយ​តប​ផ្សេង​ៗ ។

លោក Xu Hongcai សេដ្ឋវិទូ​នៅ China Center for International Economic Exchanges មាន​ប្រសាសន៍​ថា ៖« បើ​ទោះជា​ប្រព័ន្ធ​ឧស្សាហកម្ម​អា​មេ​រិ​ក​មាន​ទ្រង់​ទ្រាយ​​ធំ និង​ទូលំទូលាយ​ក្តី ប៉ុន្តែ​ផលិតកម្ម និង​អតិថិជន​របស់​ពួក​គេ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ វា​មិន​ងាយស្រួល​ទេ​សម្រាប់​ប្រទេស​នេះ ក្នុង​ការ​ស្វែងរក​ការ​នាំ​ចូល​ជំនួស​ការ​នាំ​ចូល​ពី​ចិន ព្រោះ​ចិន​មាន​ប្រៀប​ផ្នែក​តម្លៃ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​បច្ចេកវិទ្យា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ