ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មុខចោរ… កំពូលឆក់​ដ៏សកម្ម​បំផុតក្នុង​​​រាជធានី​ភ្នំពេញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំពើ​ចោរកម្ម​ដ៏​លេចធ្លោ​បច្ចុប្បន្ន​នេះ គឺ​ក្រុម​ចោរឆក់​ដែល​តែងតែធ្វើ​សកម្មភាព​គ្មាន​លស់​ថ្ងៃ​ឡើយ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​មិន​រើសមុខ​ទេ សូ​ម្បី​ជនបរទេស​ក៏​ឆក់ដែរ និង​ច្រើន​តែ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ។ ក្នុង​ចេតនា​ប្រឆាំង​នឹង​អំពើ​ចោរកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អំពើ​ចោរកម្ម​ដ៏​លេចធ្លោ​បច្ចុប្បន្ន​នេះ គឺ​ក្រុម​ចោរឆក់​ដែល​តែងតែធ្វើ​សកម្មភាព​គ្មាន​លស់​ថ្ងៃ​ឡើយ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​មិន​រើសមុខ​ទេ សូ​ម្បី​ជនបរទេស​ក៏​ឆក់ដែរ និង​ច្រើន​តែ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ។

ក្នុង​ចេតនា​ប្រឆាំង​នឹង​អំពើ​ចោរកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា បាន​បង្ហាញមុខ​ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់ ដែល​ធ្វើ​សកម្មភាព​រាប់​ភ្លេច រាប់​មិន​អស់​និង​បាន​បង្ហាញ​វត្ថុ​តាង​កាបូប​ដែល​ពួក​គេ​ឆក់​បាន​រាប់​សិប​កាបូប​ផង​ដែរ ។

ជនសង្ស័យ​១-​ឈ្មោះ ហូ ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។ ២-​ឈ្មោះ ទន់ អង្គា​បុត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥​ផ្លូវ​លេខ​២១០ ភូមិ​៤ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​៣-​ឈ្មោះ កិ​ច សុខ​វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​១៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែ​ម​សុខ ។

ពិធី​បង្ហាញខ្លួន​ជនសង្ស័យ​ជា​ក្រុម​ឆក់​កាបូប​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដោយ​មានការ​អនុញ្ញាត​ពី​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ។

លោក ប៊ុ​ន សត្យា ឱ្យ​ដឹង​ពី​ព័ត៌មាន​លំអិត​ថា កាលពី​ថ្ងៃ​ទី​២​ទី​៣ សីហា កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន សង្ស័យ​ជា​ក្រុម​ឆក់​កាបូប​ចំនួន​៣​នាក់ ។ ប៉ុន្តែ​ក្នុង​ចំណោម​៣​នាក់​នេះ ជនសង្ស័យ​តែង​បាន​ចេញ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​គ្នា ដែល​ពួក​គេ​នៅ​មាន​គ្នា​ជា​ច្រើន​នាក់​ទៀត ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៩​ករណី​នេះ​គ្រាន់​នៅ​ចាំ​បាន​ត្រួស​ៗ​ប៉ុណ្ណោះ ។ ជាក់ស្តែង​ដូច​ជា​ឈ្មោះ ហូ ផា​ន់​ណា និង​បក្សពួក​ដែល​កំពុង​គេចខ្លួន​បាន​សារភាព​ដោយ​ធ្វើ​សកម្មភាព​ចំនួន​៥​លើក ។

លើក​ទី​១-​ឆក់​កាបូប​ជ័រ ពណ៌​ក្រហម នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០១៧ ។
លើក​ទី​២-​ឆក់​កាបូប​ពណ៌​ផ្ទៃមេឃ នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ២០១៧ ។
លើក​ទី​៣-​ឆក់​កាបូបដៃ​តូច នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា ២០១៧ ។
លើក​ទី​៤-​ឆក់​កាបូបស្ពាយ​ម៉ាក LV នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេ​ល​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ កក្កដា ២០១៧ ។
លើក​ទី​៥-​ឆក់​បាន​កាបូបស្ពាយ​ម៉ាក LV​ដែរ ពណ៌​សូកូឡា ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ កក្កដា ២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​២៣៧ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លោក ប៊ុ​ន សត្យា បន្ត​ថា ជនសង្ស័យ​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២ សីហា នៅ​ចំណុច​ភូមិ​កោះក្របី​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ការ​ឃាត់ខ្លួន​បាន​នេះ​គឺ ខណៈ​ពេល​តាម​ប្រមាញ់​ម៉ូតូ​១​គ្រឿង​ដែល​ចោរលួច​មាន​បង្គ​ប់​ប្រព័ន្ធ GPS ។ ពេល​ឃាត់ខ្លួន​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស ផលិត​ឆ្នាំ​២០១៤​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក Iphone៥s មួយ​គ្រឿង កាបូបស្ពាយ​មួយ កាបូប​លុយ​មួយ និង​សោ​របង​ផ្ទះ​ប្រើ​តេ​ឡេ​មួយ​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សៅ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៨៩ ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

បន្ទាប់​មក​សមត្ថកិច្ច​រក​ឃើញ​និង​ដកហូត​បាន​កាបូប​យួរដៃ​របស់​ស្រី្ត​ចម្រុះ​ពណ៌​ចំនួន​៤៨​កាបូបស្ពាយ​ចំនួន​១២ កាបូបដៃ​ដាក់​លុយ​ធម្មតា​ចំនួន​១២ សោ​រថយន្ត​ចំនួន​៥ សោ​ម៉ូតូ​ចំនួន​២ ។ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​គឺ​ឈ្មោះ ទន់ អង្គា​បុត្រ និង​ឈ្មោះ កែវ សុខ​វិសាល បាន​សារភាព​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​លើក​ដែល​នៅ​ចាំ ។

លើក​ទី​១-​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​មុខ​ហាង​ពិភព​ម៉ូ​ដ ផ្លូវ​លេខ​១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ពី​ជនបរទេស​ឈ្មោះ CHALOU CLARA ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​បា​រាំំ​ង ជា​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ស្នាក់​នៅផ្ទះ​សំណាក់​ឡេ​ស៊ី​កេ​កូ ផ្លូវ​លេខ​២៥៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​បាត់បង់​សម្ភារ​កាបូបស្ពាយ​ពណ៌​ខ្មៅ​១ លិខិតឆ្លងដែន​១ កាត​ធនាគារ​១ ដែល​មាន​ទឹកប្រាក់​ចំនួន​៦០​ដុល្លារ​អា​មេ​រិ​ក ។

លើក​ទី​២-​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Iphone៥s ពណ៌​ទឹកមាស ប្រព្រឹត្ត​នៅ​ចំណុច​ក្បែរ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ២០១៨ ។

លើក​ទី​៣-​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អា​ហ្វូ​ន​៦​ផ្លឹ​ស ពណ៌​ទឹកមាស នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​ម​សាមគ្គី ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៤ កក្កដា ២០១៨ ។ វត្ថុ​តាង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ម៉ូតូ​ម៉ាក​SUZUKI NEX ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១FY-៨២០៣ មួយ​គ្រឿង ទូរស័ព្ទ​ម៉ាក​ណូ​គារ​២៣០ ពណ៌​ខ្មៅ​១​គ្រឿង ទូរស័ព្ទ​ដៃ​សាំ​សុង ពណ៌​ស​១​គ្រឿង និង​ខ្សែដៃ​លោហៈធាតុ​ពណ៌​លឿង​ស ក្លែងក្លាយ​១​ខ្សែ ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ផ្លា​ក​លេខ​ត្បូងឃ្មុំ ១E-៩១១៨ មួយ​គ្រឿង ។

ដកហូត​បាន​មក​វិញ​ជា​ភស្តុ​តាង​របស់​ជន​រង​គ្រោះ កូន​កាបូបស្ពាយ ពណ៌​ខ្មៅ​១ លិខិតឆ្លងដែន​របស់​ជន​ជាតិ​បរទេស​១​ច្បាប់ និង​លើក​ទី​៤ ដែល​សរុប​មាន​៩​ដង​ដែល​មិន​ចាំ​ព្រោះ​ច្រើន​ពេក ។ គឺ​ពួក​គេ​ទាំង​៥​នាក់​ជា​ក្រុម​តែ​មួយ ក្រៅពី​ធ្វើ​ចោរឆក់ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ផង​ដែរ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​បញ្ចូល​ក្នុង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ