ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Pep Guardiola អាច​នឹង​ទិញ​កីឡាករ​ពិសេស​ម្នាក់ មុន​បិទ​រដូវ​កាល​ទិញ​ដូរ​កីឡាករ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ លោក Pep Guardiola អាច​នឹង​ទិញ​កីឡាករ​ពិសេស​ម្នាក់…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ លោក Pep Guardiola អាច​នឹង​ទិញ​កីឡាករ​ពិសេស​ម្នាក់ នៅ​ថ្ងៃ​ជិត​បិទ​រដូវ​កាល​ទិញ​ដូរ​កីឡាករ ។

អ្នកចាត់ការ​ក្លិប​មួយ​រូប​នេះ​មិន​បដិសេធ​ឡើយ ទៅ​លើ​ការ​ទិញ​កីឡាករ មុន​ពេល​រដូវ​កាល​ទិញ​ដូរ ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ តែ​រូប​លោក​ប្រាប់​ថា នឹង​មិន​ទិញ​ដោយសារ​តែ​ចង់បាន​ចំនួន​ច្រើន​ឡើយ ។

លោក​បាន​និយាយ​ថា​៖ «​ពួក​យើង​នឹង​ចាំ​មើល ។ ប្រសិនបើ​យើង​ទិញ​កីឡាករ​ម្នាក់​ទៀត មុន​ចូល​រដូវ​កាល​ថ្មី ម្នាក់​នោះ​ប្រាកដជា​កីឡាករ​ពិសេស​សម្រាប់​អនាគត ។ នេះ​មិនមែន​គ្រាន់តែ​យក​មក​បន្ថែមចំនួន​ឡើយ​»​។ លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​ក្រុម​របស់ខ្ញុំ​សព្វថ្ងៃ​ណាស់ តាំងពី​ខ្ញុំ​មក​កាន់​ដំបូង រហូត​មក​ដល់​សព្វថ្ងៃ ។ ចាប់ពី​ថ្ងៃ​ច័ន្ទ​យើង​នឹង​នៅ​ជាមួយ ហើយ​គិតគូរ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លាំង​ដូច​រដូវ​កាល​មុន »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Guardiola ក៏​បាន​សរសើរ​ដល់​អ្នកចាំទី Joe Hart បើ​ទោះបីជា​រូបគេ​មិនសូវ​ឡើង​តារាង​ក៏​ដោយ ។ លោក​គ្រាន់តែ​សង្ឃឹមថា លោក​អាច​ជួយ​កីឡាករ​ម្នាក់​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ