ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រសប់​ខាង​ដឹកនាំ​គួរ​ចេញដំណើរ​តាម​វិធី​ណា?

5 ឆ្នាំ មុន

អង្គភាព​មួយ​បើ​ទោះជា​អ្នកគ្រប់គ្រង​មាន​ជំនាញ​ច្បាស់លាស់ តែ​គ្មាន​គុណធម៌​ក្នុង​ចិត្ត​ទេ ក៏​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ទទួល​រង​នូវ​ឱនភាព​ជាក់​ជា​មិន​ខាន មហា​បុរស​ដែល​ល្បីល្បាញ​ខាង​ដឹកនាំ គ្រប់គ្រង​ប្រទេស ឬ​ស្ថាប័ន​ភាគច្រើន​គឺ​ដើរ​តាម​គន្លង​ធម៌​៤​ចំណុច​នេះ​គឺៈ ១-​ធនា​នុ​ប្រទាន ផ្តល់​ប្រាក់បៀវត្ស​ឱ្យ​ដល់​បុគ្គលិក​គ្រប់​ផ្នែក រស់នៅ​ក្នុង​ជីវភាព​សមរម្យ ។…

អង្គភាព​មួយ​បើ​ទោះជា​អ្នកគ្រប់គ្រង​មាន​ជំនាញ​ច្បាស់លាស់ តែ​គ្មាន​គុណធម៌​ក្នុង​ចិត្ត​ទេ ក៏​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ទទួល​រង​នូវ​ឱនភាព​ជាក់​ជា​មិន​ខាន មហា​បុរស​ដែល​ល្បីល្បាញ​ខាង​ដឹកនាំ គ្រប់គ្រង​ប្រទេស ឬ​ស្ថាប័ន​ភាគច្រើន​គឺ​ដើរ​តាម​គន្លង​ធម៌​៤​ចំណុច​នេះ​គឺៈ

១-​ធនា​នុ​ប្រទាន ផ្តល់​ប្រាក់បៀវត្ស​ឱ្យ​ដល់​បុគ្គលិក​គ្រប់​ផ្នែក រស់នៅ​ក្នុង​ជីវភាព​សមរម្យ ។

២-​មារ​ធ​ម្មិ​កោ បង្ក្រាប​មិន​ឱ្យ​មានការ​ប្រព្រឹត្ត​បក្ខពួក​និយម ប្រព្រឹត្ត​អំពើអាក្រក់ ឬ​អំពើ​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​អង្គភាព​ជា​ដាច់ខាត ។

៣-​ធម្មាធិបតេយ្យ គោរព​រាប់អាន​ធម៌ បូជា​កោតក្រែង​ធម៌ យក​ធម៌​ជា​គោល យក​ធម៌​ជា​ទង់ជ័យ និង​ចាត់ការ​រក្សា​ការពារ គ្រប់គ្រង​ដោយ​ត្រឹមត្រូវ​តាម​ធម៌​ដល់​បុគ្គលិក​ក្រោម​ឱវាទ ធ្វើការ​ដោយ​ស្ងប់ចិត្ត ។

៤-​សមណព្រាហ្មណ​បរិ​បុច្ឆា ប្រឹក្សា​សាកសួរ​បញ្ហា​ដល់​អ្នក​ប្រព្រឹត្ត​ល្អ ធ្វើការ​បាន​ល្អ ប្រព្រឹត្ត​ត្រូវជា​និច្ច​តាម​វិន័យ​ការងារ ដើម្បី​ឱ្យ​ដឹង​ថា ការ​ណា​អាក្រក់ ការ​ណា​ល្អ គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ មាន​ប្រយោជន៍ ឬ​គ្មាន​ប្រយោជន៍ ហើយ​អនុវត្ត​ប្រព្រឹត្ត​តាម​ដោយ​ត្រឹមត្រូវ ។

ទិស​ដៅ​ទាំង​បួន​ចំណុច​នេះ​ចាត់​ថា ជា​ការងារ​ស្នូល​លើក​តម្លៃ​កិត្តិនាម​អ្នកគ្រប់គ្រង​ឱ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ខ្ពស់​ឡើង ។