ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច រួម​នឹង​កម្លាំង​ប្រជា​ការពារ​សរុប​ជិត​១០០​នាក់​ចុះ​លើក​ទំនប់(មានវីដអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​រួម​នឹង​កម្លាំង​ប្រជា​ការពារ​សរុប​ជិត​១០០​នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍​កំពុង​ចុះ​លើក​ទំនប់ ទប់ទឹក​ជំនន់ នៅ​ចំណុច​ស្ពាន​លេខ​៤…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​រួម​នឹង​កម្លាំង​ប្រជា​ការពារ​សរុប​ជិត​១០០​នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍​កំពុង​ចុះ​លើក​ទំនប់ ទប់ទឹក​ជំនន់ នៅ​ចំណុច​ស្ពាន​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ដើម្បី​ការពារ​ទឹក​កុំ​ឲ្យ​ជន់​លិច​ស្រូវ នៅ​ក្នុង​ឃុំ​ព្រៃ​កណ្តៀង​ទាំងមូល​ប្រមាណ​សរុប​ជិត​១០០០​ហិ​កតា ដែល​បាន​ធ្វើ​ឡើង​តាំងពី​យប់មិញ​ថ្ងៃ​ទី​០៥ ខែសីហា​នេះ រហូត​មក​ដល់​ថ្ងៃនេះ​ផង​ដែរ​នៅ​បន្ត​ធ្វើ​នៅឡើយ ។

អ្នកស្រី​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ស្រូវ​ទាំង​អស់នេះ គឺជា​ស្រូវ​ដែល​បងប្អូន​ប្រជា​កសិករ​ធ្វើ​ជា​លើក​ទី​៣ ហើយ​នៅ​សល់​តែ​រង្វង់​១២​ទៅ​១៣​ថ្ងៃ​ទៀត និង​អាច​ប្រមូល​ផល​បាន​ហើយ ប៉ុន្តែ​ដោយសារ​ទឹកជំនន់​បាន​ចាប់ផ្តើម​ឡើង​ហៀ​ចូល​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រូវ​ទាំង​អស់នេះ​ទើប​លោកស្រី​ដឹកនាំ​កម្លាំង​ចុះ​លើក​ទំនប់​ទប់​ការពារ​កុំ​ឲ្យ​ទឹក​ចូល​ទម្រាំ​តែ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រមូល​ផល​ស្រូវ​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ