ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បង​នេះ គ្រាន់តែ​រាប់​ត្រួសៗ​បាន​សម្រេច​៨​ដង​ទៅ​ហើយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាត់​ទុក​ថា​ជា​មុខសញ្ញា​ដែល​ជំនាញ​បំផុត​​ខាង​លួច​កាច់​សោ​.​ក​ម៉ូតូ កន្លង​មក​ធ្លាប់​​លួច​មិន​តិច​គ្រឿង​នោះ​ឡើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ទៀត​ផង ប៉ុន្តែ​មិន​រាងចាល​ឡើយ ។ ចុង​ក្រោយ​នេះ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ចាប់ខ្លួន​ក្រោយ​ពេល​រូបគេ​បាន​លួច​ម៉ូតូ​១​គ្រឿង ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាត់​ទុក​ថា​ជា​មុខសញ្ញា​ដែល​ជំនាញ​បំផុត​​ខាង​លួច​កាច់​សោ​.​ក​ម៉ូតូ កន្លង​មក​ធ្លាប់​​លួច​មិន​តិច​គ្រឿង​នោះ​ឡើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ទៀត​ផង ប៉ុន្តែ​មិន​រាងចាល​ឡើយ ។ ចុង​ក្រោយ​នេះ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ចាប់ខ្លួន​ក្រោយ​ពេល​រូបគេ​បាន​លួច​ម៉ូតូ​១​គ្រឿង ។ មិនតែប៉ុណ្ណោះ​ក៏​ឈាន​​ទៅ​ឃាត់ខ្លួន​​​ម្នាក់​ទៀត​ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​នៅ​ពេល​​លួច​យក​ទៅ​លក់​ឲ្យ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ពី​ជនសង្ស័យ​ទី​១ បាន​លួច​ម៉ូតូ​១​គ្រឿង​ចេញពី​ចំណុច​មុខ​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

ជនសង្ស័យ ១-​ឈ្មោះ ផូង កុសល អាយុ​២៩​ឆ្នាំ ចេះ​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​ស្ទាត់ជំនាញ មានមុខ​របរ​មួយទៀត​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ពេជ្រ​ឥន្ទ្រា ឃុំ​បឹង​ត្រាញ​ខាងជើង ស្រុក​សំរោង ​ខេត្តតាកែវ​។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​.​ស​ម្ដង​រយៈពេល​១​ឆ្នាំ​​ពី​បទ​លួច ​ចេញ​មក​វិញ​​អំឡុង​ឆ្នាំ​២០១៦ ។ ក្រោយមក​ក៏​ធ្វើ​សកម្មភាព​លើស​ដើម គ្រាន់​តែ​ចម្លើយ​សារភាព​ត្រួស​ៗ​លួច​កាច់​សោរ​ម៉ូតូ​សម្រេច​ជា​ច្រើន​លើក​។

ចំណែក​២-​ឈ្មោះ សែត ផុល អាយុ​៤៥​ឆ្នាំ ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ មានមុខ​របរ​មួយទៀត​គឺ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច ឃុំ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជន​នេះ​ធ្លាប់​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ទី​១​លួច​បាន​៨​គ្រឿង​មក​ហើយ ស្រាប់​តែ​ចុង​ក្រោយ​នេះ​ជនសង្ស័យ​ទី​១ ​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1K-8925. ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ភិន ខេត អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ម៉ូតូ​នេះ​ត្រូវ​នគរបាល​ដកហូត​យក​មក​វិញ​បាន​។

ក្រៅពី​នេះ​កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត ដូច​ជា កន្ត្រៃ​២, ដែក​ចុង​ស្រួច​១, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល 1D-8826 និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-4289៤, សោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន​។

នគរបាល​​និយាយ​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​​យក​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ខាង​ក្រោម រួច​​​ឡើង​ទៅ​សំរាក​នៅ​ជាន់​ទី​២ ដោយ​ចាក់សោ​.​ក​ត្រឹមត្រូវ ខណៈនោះ​ជន​សង្ស័យ​​​ធ្វើ​សកម្មភាព​កាច់​សោ​.​ក ដោយ​យក​ជើង​ធាក់​បំបាក់​សោ​.​ក រួច​ជិះ​រត់គេច​តែ​ម្តង។ ពេល​នោះ​ក៏​ជិះ​ម៉ូតូ​​លួច​បាន​នេះ​ទៅ​កាន់​បន្ទប់​ជួល​របស់​មិត្តភក្តិ​នៅ​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​៣ បន្ទាប់​មក​សម្ងំ​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ ប៉ុន្តែ​ពេល​កំពុង​ដោះ​ក៏​ត្រូវ​នគរបាល​តាម​ទាន់​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​សួរនាំ​តែ​ម្តង ។

ពេល​នោះ​ជនសង្ស័យ​​​សារភាព​ថា ខ្លួន​ពិតជា​​លួច​ម៉ូតូ​ខាងលើ​ពិតមែន មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​ធ្លាប់​ជាប់គុក​ព្រៃ​ស​​១​ឆ្នាំ​ផង​ដែរ​ពី​បទ​លួច​។ លុះ​ក្រោយ​ចេញពី​គុក​វិញ ខ្លួន​ចាប់​យក​មុខ​របរ​ចាស់ គឺ​លួច​កាច់​សោ​.​ក​ម៉ូតូ​ដដែល ហើយ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នេះ​បាន​សម្រេច រួច​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​សែត ផុល បាន​៨​គ្រឿង​មក​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ