ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានេះប្រើល្បិចស៊ីកូនក្រមុំគេ២នាក់​​ម៉ា​ស្អាត… តែអំពើកខ្វក់​មិន​អាច​បន្តបាន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ពោះម៉ាយ​ម្នាក់​ ឈ្មោះ ជូ ចំរើន ហៅ​វ​ណ្ណា អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ពាម ឃុំ​ពាមជីលាំង…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ពោះម៉ាយ​ម្នាក់​ ឈ្មោះ ជូ ចំរើន ហៅ​វ​ណ្ណា អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៥ សីហា ជាប់ចោទ​ក្រោម​រូបភាព​នាំ​នារី​២​នាក់​បងប្អូន​ពី​កម្ពុជា ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីមិន​ស្របច្បាប់ និង​បាន​កុហក​ថា ​យក​ពួក​នាង​ទៅ​ធ្វើការ តែ​តាម​ពិត​យក​ទៅ​ដើម្បី​បំពេញ​តណ្ហា​របស់​ខ្លួន​ទៅ​វិញ មិន​ខុស​ពី​បិសាច​តណ្ហា​ឡើយ ។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី០​៣ សីហា កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ខ្មែរ-​អ៊ិ​ស្លា​ម ​នៅ​ភូមិ​ឈើទាល​ទី​២ ឃុំ​ពាមជីលាំង ស្រុក​​ត្បូងឃ្មុំបាន​ប្តឹង​ចោទ​បុរស​ពោះម៉ាយ​ខាងលើ ហើយ​បាន​ទទួលបញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក និង​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ចាត់វិធានការ​ស្រាវជ្រាវ​បន្ទាន់ ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​រំលឹក​ពី​ប្រវត្តិ​សំណុំរឿង​នេះ​​ថា នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ឈ្មោះ វ​ណ្ណា បាន​មក​ជួប​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ និង​បាន​និយាយ​បញ្ចុះ​ប​ញ្ជូ​ល​ឱ្យ​កូនស្រី​ច្បង​ឈ្មោះ​«​ហ​.​ត​.​ណ​» អាយុ​២៨​ឆ្នាំ ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ហេតុតែ​មានការ​ទុកចិត្ត​នោះ​ អ្នក​អាណាព្យាបាល​បាន​ព្រមឱ្យ​កូនស្រី​របស់​ខ្លួន​ចេញ​ទៅ​តាម​រយៈ​មេខ្យល់​ឈ្មោះ វ​ណ្ណា ដោយ​រំពឹង​ថា ​និង​បាន​លុយ ផ្ញើ​មក​ក្រុម​គ្រួសារ​ដោះស្រាយ​ជីវភាព ។

លុះដល់​ខែកុម្ភៈ ឆ្នាំ​២០១៨ បុរស​ជាប់ចោទ​ខាងលើ​ បាន​ត្រឡប់​មក​ស្រុក​វិញ និង​បាន​ប្រាប់​ដល់​ឪពុក​ម្តាយ​របស់​នារី ហ​.​ត​.​ណ ថា​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សុខ​សប្បាយ​ទេ កុំឱ្យ​ព្រួយបារម្ភ​អី ។ ហើយ​ក៏​បាន​និយាយ​សុំ​យក​កូនស្រី​ទី​២ អាយុ​១៨​ឆ្នាំ របស់​គ្រួសារ​នោះ ​ចេញ​ទៅ​បន្ត​ទៀត ។ ចំណែក​ម្តាយ​ក៏​បាន​យល់ព្រម​ឱ្យ​កូនស្រី​ទី​២ ​អាយុ​១៨​ឆ្នាំ​នេះ​ទៅ​ជាមួយ​ទៀត ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បន្ថែម​ថា រហូត​មក​ដល់​ខែមេសា ឆ្នាំ​២០១៨ ឪពុក​ម្តាយ​នៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ បាន​ទទួល​ដំណឹង​ពី​កូនស្រី​តាម​ទូរស័ព្ទ​មក​ថា «​ចាប់តាំងពី​ពេល​ដែល​ពួក​នាង​ចេញ​ទៅ​ដល់​ម៉ា​ឡេ​ស៊ី​»​ ត្រូវ​បាន​ឈ្មោះ វ​ណ្ណា មិន​ឱ្យ​ចេញ​ទៅ​ណា​នោះ​ទេ ថែម​ទាំង​បាន​វាយ​ធ្វើបាប​លើ​រាង​កាយ​នឹង​បង្ខំ​រួមរ័ក​ថែម​ទៀត និង​អះអាង​ថា ​យក​ពួក​នាង​ពីរ​នាក់​បងប្អូន​ធ្វើ​ប្រពន្ធ ។ មិនតែប៉ុណ្ណោះ បាន​យក​ទូរស័ព្ទ​មិន​ឱ្យ​និយាយ​មក​លេង​ផ្ទះ សួរសុខទុក្ខ​ឪពុក​ម្តាយ ព្រមទាំង​ចាប់​កោស​ក់​ពួក​នាង​ទៀត​ផង ។

នារី​ជា​កូនស្រី​ច្បង ក្រោយ​ពី​ជន​នេះ​ប្លន់​ព្រហ្មចារី​ឆ្អែតឆ្អន់​ហើយ ក៏​បានឱ្យ​ចេញ​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ​របស់​គេ​នៅ​ម៉ា​ឡេ​ស៊ី មិន​បាន​នៅ​ជាមួយនឹង​បុរស​នេះ​ទេ ។ ចំណែក​នាង​ប្អូន​ស្ថិត​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​បិសាច​​​តណ្ហា​រូប​នេះ​នៅឡើយ ។ ជន​រូប​នេះ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​៣ សីហា ចោទប្រកាន់​នាំ​ពល​ករ​ចេញ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ ។ ហើយពីរ​នាក់​បងប្អូន​ស្រី​ៗ​នោះ​ កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​អង្គការ​មួយ​កំពុង​តែ​អន្តរាគមន៍ ដើម្បី​នាំ​ពួក​នាង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ហើយ ។ តាម​​ប្រភព​ព័ត៌មាន​ថា ជន​រូប​នេះ​កន្លង​មក​ធ្លាប់​មាន​ប្រពន្ធ​២​នាក់ តែ​បាន​លែងលះ​គ្នា​អស់ហើយ ៕ ​

អត្ថបទសរសេរ ដោយ