ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បបួល​អតីត​មេ​បក្ស​ប្រឆាំង​ស្បថ​រឿង​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​ឡើង​កប់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយបក​ទៅ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ចោទប្រកាន់​ថា បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា អ្នក​ចេញ​ទៅ​បោះ​ឆ្នោតជាតិ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយបក​ទៅ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ចោទប្រកាន់​ថា បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា អ្នក​ចេញ​ទៅ​បោះ​ឆ្នោតជាតិ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​នេះ មាន​ចំនួន​ជាង​៨២% ជា​តួលេខ​បំប៉ោង ។

ថ្លែង​នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អត្ត​ព​លិ​ក ​កីឡាករ កីឡាការិនី គ្រូ​ប​ង្វិ​ក រួម​នឹង​ប្រតិភូ​កីឡា​សរុប​ជាង​៧០​នាក់ ចូល​ជួប​ទទួល​ដំបូន្មាន​មួយ​ចំនួន មុន​នឹង​ពួក​គេ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​០៦ សីហា នេះ សម្តេច​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​អតីត​បក្ស​ប្រឆាំង ឬ «​ពួក​ក្រុម​នៅផ្ទះ​ឈ្នះ​ឯង​» បន្ត​ចោទប្រកាន់​បក្ស​កាន់​អំណាច​ថា សល់​រឿង​មួយ គឺ​គេ​បន្ត​ចោទ​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី​ៗ​នេះ គឺ​មាន «​ការ​លួច​បន្លំ និង​បំប៉ោង​តួលេខ​» ។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា ឥឡូវ​និយាយ​អ​ញ្ចេះ ប្រពៃណី​ខ្មែរ​យើង និង​លើ​ពិភពលោក គឺ​ភាគច្រើន​ប្រើ​ពាក្យ​ស្បថ មុន​ពេល​ចូល​កាន់​តំណែង ឬ​ក៏​មុន​ចូល​ទៅ​តុលាការ​កាត់ក្តី​ជាដើម អ​ញ្ចឹ​ង សម្តេច​ក៏​បបួល​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ថា តើ​ហ៊ាន​ស្បថ​ជាមួយ​សម្តេច​ទេ ? សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំនួ​រថា តើ​ពួក​អ្នកឯង​ហ៊ាន​ស្បថ​ឲ្យ​រន្ទះបាញ់ ឬ​ស្អី​ក៏​ដោយ​ឲ្យ​តែ​ស្លាប់​ថា ប្រជាពលរដ្ឋ​ត្រូវ​គេ​បំ​ផិត​បំភ័យ និង​តួលេខ​អ្នក​ចេញ​បោះ​ឆ្នោត​ជា​តួលេខ​បំប៉ោង​ដូច​អ្វី​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​នឹង​កំពុង​ចោទប្រកាន់​នោះ ។ បើ​ហ៊ាន​ស្បថ​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កម​កថា ងាប់​ប្រភេទ​ណា​ក៏​ដោយ គឺ​សម្តេច​ហ៊ាន​ស្បថ​ជាមួយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា ៖ «​ខ្ញុំ​ហ៊ាន​ស្បថ​ឲ្យ​ងាប់តៃហោង​» ។ សម្តេច​បន្ថែម​ថា អតីត​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ចូល​ចិត្ត​និយាយ​បំប៉ោង​បំ​ផ្លៃ​ការ​ពិត អ​ញ្ចឹ​ង «​អ្នក​ណា​ចោទប្រកាន់​ខុស​អ្នក​នោះ​ត្រូវ​ទេវតា​បរាមុខ​» ។ សម្តេច ហ៊ុន សែន​បន្ត​ថា​៖ «​ខ្ញុំ​សុំ​ស្បថ​មុន​អ្នកឯង ឲ្យ​ស្លាប់​គ្មាន​ដី​កប់ ឬ​ស្លាប់​តៃហោង […] ឡាន​បុក ធ្លាក់​យន្តហោះ រន្ទះបាញ់ ។ អ្នកឯង​ហ៊ាន​អត់? រុញ​អ្នកឯង​ឲ្យ​ដល់​ជញ្ជាំង​» ។

សម្តេច​ក៏​បាន​ផ្លែផ្កា​ឲ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ឲ្យ​ភ្ញាក់ខ្លួន​ថា ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជាមួយ​សម្តេច​ប៉ុន្មាន​អាណត្តិ​ហើយ មិន​ដែល​ឈ្នះ​សោះ គួរតែ​ដឹងខ្លួន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ